​ករណី​ជួញដូរ​សត្វព្រៃ PM ឃាត់​រថយន្តក្រុង (​វីរៈ​ប៊ុន​ថាំ ) ចំនួន ២​គ្រឿង ឃាត់​មនុស្ស​៥​នាក់

ខេត្ត​បាត់ដំបង ៖ ថ្ងៃទី​១២ នឹង​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​ឃាត់​ត្រួតពិនិត្យ​រថយន្តក្រុងរ​បស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ចំនួន ២​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 និង ១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492 និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់​។​

​ជនសង្ស័យ​ទាំង ៥​នាក់ មាន ១.​ឈ្មោះ អ៊ឹម សុជា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ បើកបរ​, ២.​ឈ្មោះ ប៉ុម សាវុន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ បើកបរ​, ៣.​ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ព្រូឡាន​, ៤.​ឈ្មោះ សៀង ហ៊ុន​សុជា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ព្រូឡាន និង ៥.​ឈ្មោះ ផូ ហន ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ម្ចាស់​សត្វព្រៃ​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើនេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន រថយន្ត​ក្រុង​ចំនួន ២​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 និង ១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កោះកុង 3A-0492, សត្វ​អណ្ដើក​រស់ ចំនួន ៣​កា​រ៉ុង និង ២​កេស ទម្ងន់​សរុប ២៤០​គីឡូក្រាម​, សត្វ​ពស់វេ​ករស់ ចំនួន ១​កេស ទម្ងន់​សរុប ២៧​គីឡូក្រាម​, សត្វ​ពស់​ចាន់​ល្មម ១​កេស ទម្ងន់ ១៤​គីឡូក្រាម​, សត្វ​កន្ធាយ​រស់ ចំនួន ៤​កេស ទម្ងន់ ៩៥,៥​ឡី​ឡូ​ក្រាម និង​សត្វ​ប្រវឹក​ងាប់ ចំនួន ១​កេស ទម្ងន់ ៤៦​គីឡូក្រាម​។​

​រថយន្ត​ទី​១ -​ពាក់​ស្លាក​លេខ កោះកុង 3A-0492 ដឹក​សត្វព្រៃ​ចេញពី​ភូមិ​កូនដំរី ឃុំ​គោក​និមិត្ត ខេត្ត​បន្ទាយមានជ័យ ដែល​ម្ចាស់​ឈ្មោះ ផូ ហន ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ មាន​សត្វ​អណ្ដើក​រស់ ចំនួន ២​កេស ទម្ងន់ ៥០​គីឡូក្រាម​, សត្វ​កន្ធាយ​រស់ ចំនួន ០៤​កេស ទម្ងន់ ៩៥.៥​គីឡូក្រាម​, សត្វ​អណ្ដើក ១​កេស ទម្ងន់ ៣៨​គីឡូក្រាម​, សត្វ​ពស់​ចាន់​ល្មម ចំនួន ១​កេស ទម្ងន់ ១៤​គីឡូក្រាម​, សត្វ​ប្រវឹក​ងាប់ ១​កេស ទម្ងន់ ៦៤​គីឡូក្រាម ជា​បញ្ញើ​របស់​ជន​មិន​ស្គាល់​សាវតា ដឹកយក​ទៅ​រាជធានី​ភ្នំពេញ​។​

រថយន្ត​ទី​២-  ពាក់​ស្លាក​លេខ ភ្នំពេញ 3C-3901 ដឹក​សត្វព្រៃ មាន​អណ្ដើក​រស់ ចំនួន ០៣​កា​រ៉ុង និង ០១​កេស ទម្ងន់ ១៦២​គីឡូក្រាម​, សត្វ​ពស់វែក​រស់ ចំនួន ១​កា​រ៉ុង​ច្រក​ក្នុង​កេស ទម្ងន់ ២៧​គីឡូក្រាម ជា​បញ្ញើ​របស់​ជន​មិន​ស្គាល់​សាវតា ដឹកយក​ទៅ​រាជធានី​ភ្នំពេញ ចំណុច​គីឡូម៉ែត្រ​លេខ​៧ ខណ្ឌ​ឬ​ស្សី​កែវ​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់ បាន​ប្រគល់ជូន​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បាត់ដំបង ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕

i171114p3a i171114p3b i171114p3c

Source link

x

Check Also

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ

របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង ...

លោក មុំ វុត្ថា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​១ កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ក្នុងស្រុក​លើកដែក ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​លោក មុំ ...