​កម្ពុជា​-​វៀតណាម បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ទីមួយ​

ខេត្ត​ត្បូងឃ្មុំ ៖ កម្ពុជា​-​វៀតណាម បាន​បើក​ការដ្ឋាន​ផ្សារ​គំរូ​ព្រំដែន លើកដំបូង​ដែល​មានឈ្មោះ​ថា «​ផ្សារ​ដារ​» ស្ថិត​នៅក្នុង​ស្រុក មេមត់ ជាប់​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ របស់​កម្ពុជា និង​ខេត្ត​តៃនិញ របស់​វៀតណាម ។ ពិធី​បើក​ការដ្ឋាន​នោះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៨​នេះ​ស្ថិតក្រោម​វត្តមាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក វ៉ូ ហ្គុ​ង​មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងថា ផ្សារ​គំរូ​នេះ​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជ កម្ម​តាម​ព្រំដែន និង​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​-​វៀតណាម ។​

​លោក​ថា ការបង្កើត​ផ្សារ​គំរូ​នេះ គឺជា​ការចាប់ផ្តើម​ទំព័រ​សករាជ​ថ្មី​មួយទៀត នៃ​ការពង្រឹង​កិច្ចសហការ និង​សម្រួល​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ជិត​ប្រជាពលរដ្ឋ ជាពិសេស​ឈានទៅ​សម្រេច​ឲ្យបាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ចំនួន ៥,០០០​លាន​ដុល្លារ តាម​ផែនការ​មេ​ដែល​បាន​គ្រោងទុក​ក្នុង​ពេល​អនាគត ៕

 

d180118a8 d180118a10 d180118a9

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...