​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Lancang-Mekong) លើក​ទី​២ ក្រោម​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ។​

​កិច្ចប្រជុំ​កំពូល​នេះ​នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១០-១១ ខែ​មករា ឆ្នាំ​២០១៨ ដោយមាន​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ចំនួន ៦​ចូលរួម ដែល​មាន​ដូចជា ប្រទេស​ចិន វៀតណាម ឡាវ ភូមា ថៃ និង​កម្ពុជា ។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​ធ្វើ​ការពិភាក្សា​លើ​បញ្ហាសំខាន់ៗ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​អនុ​តំបន់​ទន្លេមេគង្គ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​តាំងចិត្ត​ក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​

​កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹង​ផ្តល់​សារៈសំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​សង្គម របស់​ប្រទេស​អនុតំបន់ ការធ្វើឱ្យ​ប្រសើរឡើង​សុខមាលភាព​ប្រជាជន ការ​បង្រួញ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការកសាង​សហគមន៍​អាស៊ាន និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ ត្បូង​-​ត្បូង ដើម្បី​រួមចំណែក​បន្ថែមទៀត​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០ របស់ អង្គការសហប្រជាជាតិ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​
​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​នេះ លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង នឹង​អញ្ជើញ​បំពេញ​ទស្សនៈកិច្ច​បន្ត​នៅ​កម្ពុជា​ផងដែរ​៕

d180109c2

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...