Don't Miss

ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ហ៊ាន​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​របស់​គូបដិបក្ខ​

ថ្មីៗ​នេះ​មន្ត្រីការទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​សារ​នយោបាយ​ដល់​អ្នកនយោបាយ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​បាន​លឿន និង​មាន​ភាពរឹងមាំ​ដូច​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។ សារ​នយោបាយ​របស់​ម​ន្ត្រី​ការទូត​អាមេរិក គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋអាមេរិក ហើយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃ​ដ្ត៍ បាន​សរសេរ​សារ​មួយ​បញ្ចេញ​ទស្សនៈ​របស់លោក​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​គេ​ចាត់ទុកថា​ជាត​ម្លៃ​នយោបាយ​សំខាន់បំផុត​របស់​សហ​រដ្ឋ​អាមេរិក ហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​គួរស្វែងយល់​។​

ក្នុង​សារ​នយោបាយ​ខាងលើ លោក វីល្លៀម ហៃ​ដ្ត៍ បាន​ពន្យល់ថា​បើទោះជា​ស​ម្ដី​ឃោសនា និង​មហិច្ឆតា​នៃ​ការបោះឆ្នោត​មាន​លក្ខណៈ​បែបណា​ក្តី គោលការណ៍​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​នឹង​នៅតែ​ដដែល មិន​ថា​ភាគី​ណាមួយ​នឹង​ឈ្នះ​ឡើងកាន់​អំណាច​នោះទេ​។ អ្នកឈ្នះ ឈ្នះ​ដោយ​រីករាយ អ្នកចាញ់ ចាញ់​ដោយ​អស់ចិត្ត ហើយ​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិក នឹងត្រូវ​គោរព​ដូចដែល​យើង​បានធ្វើ​ជាង​២០០​ឆ្នាំ​មកហើយ​។ ក្រោយពេល​បោះឆ្នោត​រួច ទាំង​បេក្ខជន​ទាំង​បក្សនយោបាយ ទុក​ការបោះឆ្នោត​នៅ​ម្ខាង អ្នកឈ្នះ​នឹងត្រូវ​ឡើង​ដឹកនាំ​ប្រទេស ខណៈ​អ្នកចាញ់​នឹង​ត្រៀមខ្លួន​សម្រាប់​ប្រជែង​ក្នុងការ​បោះឆ្នោត​នៅពេល​ខាងមុខ​ទៀត​។​

​លោក វីល្លៀម ហៃ​ដ្ត៍ បាន​បន្តថា​លក្ខណៈ​ប្រជាធិបតេយ្យ​មិន​ដូចគ្នា​ទាំងអស់​ទេ​។ អ្វីដែល​ដំណើរការ​នៅ​សហរដ្ឋអាមេរិក មិន​ប្រាកដថា​អាច​ដំណើរការ​នៅ​កម្ពុជា​បាន​នោះទេ​។ ប៉ុន្តែ​បើទោះជា​ប្រជាធិបតេយ្យ​នោះ​មាន​លក្ខណៈ​បែបណា​ក្តី កម្លាំង​នយោបាយ​ទាំងអស់​ត្រូវ​ទទួលយក​នូវ​គោលការណ៍​គ្រឹះ​ដែលថា​គូបដិបក្ខ​របស់​ពួកគេ​មាន​សិទ្ធិ​ស្របច្បាប់ ក្នុងការ​ចូលរួម​តស៊ូ​មតិ​ក្នុង​រឿង​នយោបាយ​។ អ្នកនយោបាយ​មកពី​គ្រប់ភាគី​ទាំងអស់ អាចមាន​មតិផ្ទុយ​គ្នា​លើ​បញ្ហា​នានា ឬ​អាច​មិន​ចូលចិត្ត​គ្នា​ក៏​ថា​បាន ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​ទទួលយក​ការពិត​ថា គូបដិបក្ខ​របស់ខ្លួន​មាន​សិទ្ធិ​តស៊ូ​មតិ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពួកគេ ហើយ​ដែល​ភាគី​ម្ខាង​ទៀត​ត្រូវគោរព​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក វីល្លៀម ហៃ​ដ្ត៍ បាន​សង្កត់ធ្ងន់ថា នៅ​គ្រា​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​របស់​អាមេរិក អ្នកនយោបាយ​អាមេរិក​ក៏​តែង​វាយប្រហារ​គ្នា​ទៅវិញទៅមក ហើយ​វា​ត្រូវ​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ទើប​អ្នកនយោបាយ​យើង​ដឹងថា ការវាយប្រហារ​គ្នា ការមិនយល់​គ្នា គឺ​គ្មាន​ប្រយោជន៍​ឡើយ​សម្រាប់​ភាគី​នីមួយៗ និង​សម្រាប់​ប្រទេសជាតិ​។ លោក វីល្លៀម ហៃ​ដ្ត៍ បាន​បន្ថែមថា​ជារួម អ្នកនយោបាយ​ទាំងអស់​ត្រូវ​ទទួលស្គាល់​ចំណុច​ល្អ​របស់​គ្នា​ទៅវិញទៅមក​៕

CO-UB9uWIAA0fay

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...