Don't Miss

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បញ្ចេញ​ប្រតិកម្ម​ទាក់ទង​ទៅនឹង​ករណី​ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​

កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ លោក វីល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ច្បាស់ៗ​ក្រោយពេល​រដ្ឋាភិបាល​ក​ម្ពុ​ជា​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា នៅ​ពី​ក្រោយខ្នង​លោក កឹម សុខា ដែលមាន​ផែនការ​ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ប្រតិកម្ម​របស់លោក វីល្លៀម ហេ​ដ បានបង្ហាញ​ឲ្យ​ឃើញថា សហរដ្ឋអាមេរិក​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ជាពិសេស​ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​៤​ទំព័រ​របស់លោក វីល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា «​មួយ​ជំហាន​ម្តងៗ​ព្រឹត្តិការណ៍​ទាំងនេះ​កំពុងតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ឯកោ​ពី​សហគមន៍​អន្តរជាតិ ក្នុងពេលដែល​កម្ពុជា​ត្រូវការ​ជំនួយ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​ឡើង​មួយកំរិត​ទៀត ហើយ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ក្នុង​សមាគម​អាស៊ាន​»​។ លោក វីល្លៀម ហេ​ដ បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន​អាមេរិក​និង​លោកខាងលិច ក៏មាន​អារម្មណ៍​លែង​កក់ក្ដៅ​ជាង​មុន​ផងដែរ ហើយ​ក្រុមហ៊ុន​កាន់តែ​តិច​ថែមទៀត​និង​មក​វិនិយោគ​នៅ​កម្ពុជា​។ អ្នកធ្វើការ​បរិច្ចាគ​ម​នុស្ស​ធម៌​អាមេរិក​ដែលជា​ក្រុម​ធំជាងគេ និង​មានទ្រព្យ​ច្រើនជាងគេ​នៅក្នុង​ពិភពលោក​ក៏​លែងមាន​អារម្មណ៍​ថា​ខ្លួនគេ​ត្រូវបាន​ទទួល​ស្ថា​គម​ន៍​ដែរ​។

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានបញ្ជាក់​ច្បាស់​ថា «​អាមេរិក​រួមជាមួយ​ស​ហ​ភាព​អឺរ៉ុប​ក្នុងការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។ ដំណើរការ​ធម្មតា​រប​ស់​ទីផ្សារ​សារព័ត៌មាន​កម្ពុជា​ក៏​គួរតែ​ទទួលបាន​ការស្នើ​ឡើងវិញ​ផងដែរ​។ ការដាក់​សម្ពាធ​លើ​សង្គម​ស៊ីវិល​គួរ​ត្រូវបាន​បញ្ឈប់ ហើយ​ប្រហែល​ជាសំខាន់​ជាងនេះទៅទៀត​នោះ គឺ​រដ្ឋាភិបាល គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល គួរតែ​ចាប់ផ្ដើម​កិច្ចសន្ទនា​អំពី​អនាគត​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ក្នុង​បរិយាកាស​បើកចំហ គោរព​និង​គ្មាន​សម្ពាធ​»​។

លោក វីល្លៀម ហេ​ដ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​សង្កត់ធ្ងន់ថា «​អាមេរិក​មិនមែនជា​ប្រទេស​ស្មុគស្មាញ​ពិបាក​ធ្វើការ​ជាមួយ​នោះទេ សូម​ធ្វើ​មកលើ​យើង​ដោយ​យុត្តិធម៌​និង​ជាមួយ​យើង​ដោយ​ស្មោះត្រង់ ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​តាម​ទៅ​អាចធ្វើ​ទៅបាន​។ ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​យើង​ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក ស្វាគមន៍​កម្មវិធី​ជំនួយ​និង​ក្រុមហ៊ុន​របស់​យើង​»​។ ខ្លឹមសារ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញថា សហរដ្ឋអាមេរិក​តាម​ដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​គ្រប់​ស្ថានការណ៍​នៅ​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​បិទបាំង​ការពិត​ឬ​បំភ្លៃ​ការពិត​បានឡើយ​៕

CO-UB9uWIAA0fay 21397069_360058757748424_1990800095_n

Source link

x

Check Also

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៦ ...

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...