ឧ​ញ៉ា សិង្ហ សំអុល និង ឧ​ញ៉ា វ៉ន ប៊ុន​ថៃ ឆ្លៀត​ស្រុក កំពុងមាន កោលាហល សម្រុក​នាំ​ឈើ​ចេញទៅ​យួន​ជិត​២០​ឡាន​

ឧ​ញ៉ា សិង្ហ សំអុល និង ឧ​ញ៉ា វ៉ន ប៊ុន​ថៃ ឆ្លៀត​ស្រុក កំពុងមាន កោលាហល សម្រុក​នាំ​ឈើ​ចេញទៅ​យួន​ជិត​២០​ឡាន​

oknha-sing-som

​មណ្ឌល​គី​រី​៖ ចាប់ពី​ថ្ងៃទី​១១​សីហា​ប្រជាពលរដ្ឋ​ក៏ដូចជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាននិងកំពុង​ខ្វាយខ្វល់​ក្តៅក្រហាយ​និង​សកម្មភាព​ដែល​ទា​ហ៊ាន​ឡាវ​ឈ្លានពាន​ទឹកដី​។​មុន​និង​ចេញទៅ​ជួបចរចារ​ជាមួយ​ភាគី​ឡាវ​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដ​ម្តេច​តេ​ជោ​ហ៊ុន​សេន​បាន​បញ្ជារ​ឲ្យ​បញ្ចេញ​កម្លាំង​ទ​ព័​និង​អាវុធ​យុទ្ធ​ភ​ណ្ឌ័​ទៅ​ការពារ​ទឹកដី

​នៅ​ព្រុំដែន​។​តែ​អ្វីដែល​គួ​ឲ្យ​ហួសចិត្ត​ឆ្លៀត​ពេលដែល​ស្រុក​កំពុង​កើតមាន​កោ​ល​ហល កាលពី​យប់មិញ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧201 ឧកញ៉ា ២​រូប ដែល​គេ​ស្គាល់​ថាជ​ឈ្មួញ​ឈើប្រណិត​ល្បីល្បាញ​គឺ​ឧ​ញ៉ា សិង្ហ សំអុល និង​ឧ​ញ៉ា វ៉ន ប៊ុន​ថៃ បាន​សម្រុក​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាម យ៉ាងហោចណាស់​ជិត​២០​ឡាន ធុន​ធំ ។​

​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​៖  ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ចេញពី​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេ សាន់ របស់​ឧ​ញ៉ា សិង្ហ សំអុល ដែលមាន​ទីតាំងនៅ​ដែន​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី ។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​តាម​ខេត្តក្រចេះ ។ គួរ​បញ្ជាក់ថា ឧ​ញ៉ា សិង្ហ សំអុល គឺជា​មុខសញ្ញា នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ត្រូវបាន​ចង្អុលបង្ហាញ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០១៦​កន្លងមក ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ។ ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្ដី រហូតមកដល់​ពេលនេះ ឧ​ញ៉ា​ដែលមាន​ឈ្មោះ​មិនសូវ​ល្អ​រូបនេះ នៅតែមាន​លទ្ធភាព​កាប់បំផ្លាញ​ព្រៃឈើ​ខ្មែរ ដឹកចេញទៅ​ក្រៅប្រទេស​យ៉ាង​គឃ្លើន​ដដែល​។​

ជាក់ស្តែង​​ទោះជា​គេ​ឃើញ​មាន​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​បរិស្ថាន​វ័យក្មេង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ទប់ស្កាត់​និង​ប្ក្រា​ប់​បទល្មើស​ព្រៃឈើ​ក៏ដោយ​ក៏​តំបន់​ព្រៃ​អភិរក្ស​ដែល​ទ​ទួទ​ល​ខុសត្រូវ​ដោយ​មន្ត្រី​បរិស្ថាន​នៅតែមាន​ការកាប់​ឈើ​យ៉ាង​រង្គាល​ដដែល​។​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា បច្ចុប្បន្ន​មានការ​កាប់​ឈើ​នៅ​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​រង្គាល តាមរយៈ​ការផ្ដល់​លុយ​ទៅ​ឲ្យ​ក្រុមមន្ត្រី​អភិរក្ស ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ក្នុង​១​ឡាន​ចំណាយលុយ ៨​រយ​ដុល្លារ​អាមេរិក ។​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា​៖​ក្រុមហ៊ុន​ម៉ាស់​ស្ទ័​រ​ខេ​សាន់​ដែលមាន​លោក​ឧកញ៉ា​សឹង្ហ សំអុល​ជានា​យក​ក្រុមហ៊ុន​បាន​នឹង​កំពុង​ឲ្យ​ឈ្មោះ​(​ម៉ុក​) ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ទី​០១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​កែន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​ខាងលើ​ជញ្ជូន​រណា​យន្ត​តាម​មធ្យោបាយ​កាឡេ​ថង​និង​មនុស្សម្នា​ជាច្រើន​ចូលទៅ​កាប់​ឈើ​ដែល​សេសសល់​ជិត ក្បែរ បរិវេណ​ដី​ក្រុមហ៊ុន​អារ​ជ្រៀក​ជា​ឈើ​គ្រឿង​លក់​ឲ្យ​ក្រុមហ៊ុន​លោក​ដោយ​ឲ្យ​បុគ្គល​ឈ្មោះ​(​ម៉ុក​)​ជា​អ្នកចាត់ចែង​ទូទាត់​ថវិការ និង ដឹកឈើ​ចូល​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ​សុ​ក្រំ​ក្នុង​មួយ​ម៉ែត្រគូប​តំលៃ​៣៥០.០០០​រៀល និង ប្រភេទ​ផ្ចឹក គរ​គី​តំលៃ​៤៥០.០០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ផងដែរ​។​

​ប្រភព​ដដែល​នៅបាន​បញ្ជាក់​ទៀ​រថា កាលពី​រដូវប្រាំង​ដើមឆ្នាំ​២០១៧​គេ​ឃើញ មាន​រថយន្ត​ប្រភេទ​យក្ស​យី​ឌុប​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​មាន​មិនតិចជាង​៦០​ទៅ​៧០​គ្រឿង​ទេ ចេញចូល​ដឹកឈើ​ពី​ទីនេះ​យកទៅ​ក្រៅ និង​មកទល់ពេលនេះ​ក៍​នៅមាន​រថយន្ត ប្រភេទ​នេះ​ទុកចោល​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​អាចធ្វើ​ចរាចរណ៍​កើត​ដោយ​ស្ថានភាព​ផ្លូវ​ពិបាក​ពេក​ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង ច្រើន​លើសលប់​។​
 

សម្រាប់​ការ​លួច​ចេញ​ឈើ​ក្នុងពេលដែល​គេ​រវល់​និង​ការឈ្លានពាន​របស់​ឡាវ​នេះ​ក្រៅពី​ព​តិ​មាន​ជាក់ស្តែង​ស្តីពី​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​ស្រុក​យួន​ដោយ​ឧកញ៉ា​សិ​ង្គ​សំអុល​និង​ឧកញ៉ា​ថៃ​ដែល​គេ​ជឿ​ង​ថា​ប្រក​ដ​ជា​មានការ​ឃុ​ប​ឃឺ​ត​គ្នា​ជាមួយ​សម​ត្ត​កិច្ច​ជំនាញ​និង​មូលដ្ឋាន​សេចក្តីរាយការណ៍​ស្តីពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​អនុរក្ស​ភ្នំ​ព្រិច​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​អ្នកទទួលខុសត្រូវ​បាន​នៅឡើយ​។​

តាម​ប្រភពពី​ដៃជើង​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឲ្យ​ដឹងថា ក្រុម​នេះ​បាននិងកំពុង​ប្រើ​ឈ្មោះ មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បិទបាំង និង​គំរាម មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ថែមទៀត ។ ដូច្នេះហើយ​ទើប​ទាំង​អាជ្ញាធរ កងកម្លាំង មន្ត្រី​ជំនាញ រួមទាំង​ប្រជាពលរដ្ឋ​តំបន់​នោះ​តែងតែ​និយាយ​តៗ គ្នា​ថា ក្រុម​ឧកញ៉ា សឹង្ហ សំអុល គឺជា​ក្រុមហ៊ុន​របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ពេញៗ​មាត់​តែម្តង​។​

​ស​ង្ឃឺ​ម​ថា​នឹងមាន​ការស្រាវជ្រាវ​ពន្យល់​ពី​ស្ថាប​ន័​ថ្នាក់លើ​ប្រសិនបើ​មិនមាន​ការទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នោះទេ​!៕

oknha-sing-somcar-sing2car-sing4car-sing5


Source link

x

Check Also

អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ មិនទាន់​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ធំៗ​នៅឡើយ​

ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ បង្ក្រាប​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម និង​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​សៀម​នៅ​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ...

មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង ...