ឧកញ៉ា​សឹង​សំអុល​ចែក​លុយ​អ្នកកាសែត​មុន​ភ្ជុំ​ក្រោយពេល​ផ្ទុះ​រឿង​លួច​បន្លំ​ដឹកឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន​ជាង​២០​ឡាន​យក្ស​

​ក្រចេះ ៖ មេការ​ឈ្មួញ​ឈើ ឧក​ញ្ញ៉ា សឹង សំអុល  ហៅ​ក្រុមអ្នកកាសែត ក្នុង​ខេត្តក្រចេះ​ប្រមាណ​១០០​នាក់ ដើម្បី​ជួបជុំគ្នា​ចុះ​អវត្តមាន នៅ​ទាម កាហ្វេ​ក្រោម​ម្លប់​ក្រខ​ប់ ជាប់​របង​មន្ទីរ​គណបក្ស​ស្រុក​ស្នួល ខេត្តក្រចេះ  ដើម្បី បើក លុយ​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ម្នាក់​២០​ម៉ឺន​រៀល​។​តែ​កា​ចែក​លុយ​គ្នា​នេះ​បង្ក​ឲ្យ​មានការ ទាស់​ពាក្យសម្តី​គ្នា រវាង ផ្អើល ដល់​ចៅហ្វាយស្រុក​

ស្នួល​បញ្ជារ​ឲ្យ​កំលាំង ចុះមក​ពិនិត្យ​កាលពី​ថ្ងៃទី​១១​កញ្ញា​។ តាម​ប្រភពពី​អ្នក​សា​រព​តិ​មានបាន​ឲ្យ​ដឹងថា បុរស​ដើរ​ចែក​លុយ​នោះ​មានឈ្មោះ ខុន ដែលជា​អ្នករត់​ការបើកផ្លូវ​ឱ្យ​រថយន្ត​យី​ឌុប និង V1 ដឹកឈើ​ឱ្យ​លោក​ឧកញ៉ា សឹង្ហ សំអុល ចេញពី​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្ត​ម​ណ្ដ​ល​គិរី ឈរ​ក្រោម​ស្លាក​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់   ។​

ករណីនេះ​​លោក គង់ គឹម​នី អភិបាលស្រុក​ស្នួល​ដែល​ទទួលរង​កា​រិះគន់ថា​ឃុ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​ឈើ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​កាសែត​មួយ​ដឹង ថា​នេះ ករណី​ខាងលើនេះ មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ការ​រាយ​ទៅ​លោក​ជាច្រើន​ថា​មាន​មនុស្ស​មួយក្រុម​បង្ក​ភាព​រញ៉េរញ៉ៃ​ជជែក​ឈ្លោះទាស់ទែង​គ្នា​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ទើប​លោក​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច​ស្រុក​ទាំង​អាវុធហត្ថ នគរបាល និង​យោធា​ចុះទៅ​មើល​កន្លែង​នោះ​។

​ពេលដែល​កម្លាំង​ទៅដល់​សួរនាំ​ក៏​ទទួលបាន​ព័ត៌មាន​ថា មាន​មេការ​ឧក​ញ្ញ៉ា​រកស៊ី​ឈើ​ហៅ​អ្នកកាសែត​ចែក​លុយ ប៉ុន្តែ​លោក​មិនបាន​ដឹង និង​ឃើញ​គេ​ចែក​លុយ​អី​ទេ តែ​សកម្មភាព​ក្រុមអ្នកកាសែត​ទាំងនោះ​(​មិនដឹង​ខាង​អង្គភាព​ណាខ្លះ​ទេ​) កំពុង​ឈ្លោះ​គ្នា​បង្ក​ភាព​រញ៉េរញ៉ៃ​របៀប​សត្វ​សុន ខ​បាន​សាច់​ដណ្តើម​គ្នា​ស៊ី​អញ្ចឹង​។​

​លោក​ចៅហ្វាយស្រុក​ស្នួល​បញ្ជាក់ថា ចំពោះ​ភាព​ញ​រញ៉េរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់ មិន​គោរ​ច្បាប់​របស់​ក្រុមអ្នកកាសែត​ទាំងនេះ លោក​នឹងមាន​វិធានការ​រដ្ឋបាល​ឱ្យកម្លាំង​ស្រាវជ្រាវ​រកមើល​អ្នកណា​ខ្លះ​ជា​អ្នកកាសែត​ពិតប្រាកដ អ្នកខ្លះ​ជា​ចោរ និង​អ្នកណា​ខ្លាំង​ទិញ​កាត​កាសែត​មក​ពាក់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អ្នកកាសែត​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​តែ​សម្រាប់​ឈ្មួញ​លោក​ចៅហ្វាយស្រុក​មិនបាន​និយាយថា​នឹងធ្វើ​ការស្រាវជ្រាវ​នោះទេ​បើទោះបីជា​លោក​អះអាងថា ក្នុងនាម​អាជ្ញាធរ​គណបញ្ជាការ​ឯកភាព​ស្រុក​មាន​ភារកិច្ច ថែ​រក្សាសុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ទប់ស្កាត់​ភាព​អាណាធិបតេយ្យ រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ​តែម្តង​។​

​ចំណែក​លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នេះ​ថា «​កាលពី​ម្សិលមិញ​ពិតជា​មាន​មេការ​របស់​ឧក​ញ្ញ៉ា សឹង្ហ សំអុល ចែក​លុយ​ឱ្យ​ក្រុម​អ្នកកា​សែង​ប្រាកដ​មែន​នៅ​ស្រុក​ឈ្នួល​»​។ លោក​បន្តថា បើតាម​ការប៉ាន់ស្មាន​ស្ថិតិ​ស្ថាប័ន​សារព័ត៌មាន នៅ​ខេត្តក្រចេះ​មាន​ជាង ៨០​អង្គភាព អ្នកកាសែត​ជាង ១០០​​ឯណោះ​។​

​សូម​រំលឹកថា សកម្មភាព​រថយន្ត​យី​ឌុប​ដឹកជញ្ជូន​ពី​ខេត្តរតនគិរី មណ្ឌលគិរី ឆ្លងកាត់​ទឹកដី​ស្រុក​ស្នូល ខេត្តក្រចេះ និង​ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ  ចេញទៅ​វៀតណាម តាម​ច្រកព្រំដែន ក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដែល​បង្កឡើង​ដោយ​ឈ្មួញ​គ្រាក់​ឈ្មោះ​សឹង​សំអុល គ្មាន​មន្ត្រី​ជំនាញ និង សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​បង្ក្រាប​ឡើយ ដែល​គេ​ជឿថា​អាច​នឹងមាន​ការចែក​លូ​យ​ដូច​ឲ្យ​អ្នកកាសែត​ដែរ​។

car-sing3kun-kim-nyjournalist-snuolcar-sing-2oknha-sing-som

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...