អ្នករកស៊ី​ដឹកឈើ​ទៅ​វៀតណាម​ព្រួួយ​រឿង​ធនាគារ​រឹ​បអូស​ផ្ទះ​ព្រោះ​កុងត្រូល​ច្រើនពេក​!

​រតនគិរី​៖​ក្រុម​អ្នកដឹកឈើ​ទៅ​វៀតណាម​រៀបរាប់​ឲ្យ​ដឹងថា​ពួកគាត់​ថ្ងៃនេះ​ប្រឈមមុខ​នឹង​ធនាគារ​រឹបអូស​ផ្ទះសំបែង​និង​ដីធ្លី​ដោយសារតែ​ដឹកឈើ​ទៅ​វៀតណាម​តាម​មធ្យោបាយ​រថយន្ត​សាំ​យ៉ុង​,​បា​ឡែ​ន​, រថយន្ត​ឆ្លាម​ជាដើម​ប៉ុន្តែ​សមត្ថកិច្ច​មេព្រៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប្រចាំការ​លើផ្លូវ​ជាតិ​លេខ​៧៨(​ទី​រួម​ខេត្ត​-​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​)​អនុ​ញា​ត្តិ​ឲ្យ​ដាក់​បន្តិចបន្តួច​,

ដាក់​តាម​ដំបូល​, បាត​រថយន្ត​ដើម្បី​បិទបាំង​មហាជន​និង​សមត្ថកិច្ច​ថ្នាក់លើ​។​

​ប្រភពព័ត៌មាន​ខាងលើ​បន្តថា​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​៣០​គីឡូម៉ែត្រ​ចាប់ពី​ផ្សារ​ទីរួមស្រុក​អូ​រយ៉ា​ដាវ​រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​មាន​សមត្ថកិច្ច​មេព្រៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជិត​៤០​កន្លែង​។​ក្នុងនោះ​ស្ថាប័ន​ដែល​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ច្រើនជាងគេ​មាន​មេព្រៃ​ខណ្ឌ​, មន្ទីរ​កសិកម្ម​ខេត្ត​, គណបញ្ជាការ​ឯកភាព​ស្រុក​អូ​រយ៉ា​ដាវ​, គណបញ្ជាការ​ឯកភាព​ខេត្តរតនគិរី​, យោធា​ស្រុក​អូ​រយ៉ា​ដាវ​, អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ , ថ្នាក់ជាតិ​, គយ​ចល័ត​, វរ​ការពារ​ព្រំដែន​នគរបាល​៦២៣​ជាដើម​។

​ប្រភពព័ត៌មាន​ខាងលើ​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ក្រុម​សមត្ថកិច្ច​ខាងលើនេះ​ឲ្យ​តែមាន​បទល្មើស​ដឹកឈើ​ទៅ​វៀតណាម​ភ្លាម​គឺ​នាំគ្នា​ជិះ​រថយន្ត​ទំនើបៗ​បើក​ប្រ​ទ្រុយ​តាមផ្លូវ​ដាក់​កម្លាំង​ប្រដាក់​គ្នា​ដូច​ខ្យង​ហើយ​ការនិយាយស្តី​មើលងាយមើលថោក​ពួកគាត់​សុទ្ធតែ​ពួក​ឯង​បើ​រកស៊ី​មិន​ចំណេញ​ឈប់​រក​ទៅ​។

​ប៉ុន្តែ​ពួកគាត់​(​ក្រុម​ដឹកឈើ​)​ចេះតែ​ទ្រាំ​ទាំង​ឈឺចាប់​ព្រោះ​ជំពាក់​លុយ​ធនាគារ​វ័ណ្ឌក​ម្នាក់​ទៅហើយ​។​ជាងនេះទៅទៀត​សមត្ថកិច្ច​ខិលខូច​មួយចំនួន​ដែល​ស៊ីប្រាក់​រដ្ឋ​ត្រូវ​ថៅកែ​វៀតណាម​ទិញយក​ធ្វើ​ប្តី​ដើម្បី​ឲ្យ​ជួយ​កាង​ការដឹកជញ្ជូន​ឈើ​ថែម​ទៀតផង​។​ទាក់​ទិញ​ទៅនឹង​សកម្មភាព​ក្រុម​សមត្ថកិច្ច​ខិល​ខួច​មួយចំនួន​ខាងលើនេះ​ដែរ​អ្នក​សារពត៌មាន​នគរធំ​មិនអាច​សុំ​ការបំភ្លឺ​ពី​អង្គភាព​ណាមួយ​ដែល​ប្រចាំការ​លើផ្លូវ​ជាតិ​លេខ​78​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៧​នេះ​៕​ជីវ៉ា​

img-20171017-wa0081img-20171017-wa0080

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...