អាជ្ញាធរ​ជួយ​ដោះស្រាយ ក្មេង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន លូ ផ្លូវ ទឹក ភ្លើង រថយន្ដ​ធំ​ដឹក​ដី​ខួច​ផ្លូវ និង​សំរាម​ស្អុយ​

ភ្នំពេញ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​ដង្កោ ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ រឿង​ក្មេង​ប្រើប្រាស់ និង ជួញដូរ​គ្រឿងញៀន​,​រឿង​កត់​ឆ្នោត​កន្ទុយលេខ ,​លូ​, ផ្លូវ ,​ទឹក​លិច ,​ភ្លើង​បំភ្កឺ​សាធា រ​ណៈ ,​ធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​,​រថយន្ដ​ធន់​ធំ​ដឹក​ដី​ខួច​ផ្លូវ និង​សំរាម​ស្អុយ  អាជ្ញាធរ បាន​ត្រឹមតែ​សន្យា​ចោល មិន​ខ្ចី​យកចិត្ដទុកដាក់  ។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី បាន​ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃ​ព្រហស្បត៏ ៤​រោច ខែ​មិគសិរ ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃទី​០៧ ធ្នូ ឆ្នាំ​២០១៧ នេះ​បាន​ធ្វើឡើង ក្រោម​អធិបតីភាព​លោក ម៉ម់ សារិន   ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក អៀន អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ផងដែរ​។​

​លោក​ហែម ឡុង​សុភ​ក្រ័ សមាជិក​ក្រុមប្រឹក្សា​រាជធានី ភ្នំពេញ បានបញ្ជាក់​ថា​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី នៅ​ព្រឹក​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​បញ្ហា​៦ ចំណុច ដែល​ទាក់ទង​នឹង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​រួមមាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សារណៈ ,​បញ្ហា​បរិស្ថាន ,​បញ្ហា​គ្រឿងញៀញ​,​ទឹក​,​ភ្លើង និង​បញ្ហា​អភិវឌ្ឍ​ន៏​នៅ​មូលដ្ឋាន​។ សម្រាប់​រដ្ឋបាល​រាជធានី ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិត ជា​បាន​នាំមក​នូវ​ព័ត៌មាន​ច្បាស់លាស់ ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ដែល​ជា​តម្រូវការ​របស់​ពួកគាត់​ចង់បាន  និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ឡើងវិញ និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំ​ណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព និង​មាន ប្រសិទ្ធ ភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​។​

​លោក អៀន អូន​នី  អភិបាលរង​រាជធានី​ភ្នំពេញ បាន បញ្ជាក់ថា​៖ វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង​សម្រាប់​មួយ​ខណ្ឌ​នី​មួយៗ មានន័យ​ថា ខណ្ឌ​ទាំង​១២​ចំណុះ ឲ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ធ្វើ​ឡើង​ចំនួន​១២​ដង​ផងដែរ ស្របពេល​ដែល​ឆ្នាំ​២០១៧​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន បើក​វេទិកា​នេះ​បាន​ចំនួន​១២ ខណ្ឌ​ហើយ ក្នុងនោះ​រួមមាន​ខណ្ឌ​ជូន​ពេញ​,​ខណ្ឌ​៧​មករា​, ខណ្ឌ​ទួលគោក​,​ខណ្ឌ​ឬ​ស្សី​កែវ ,​ខណ្ឌ​សែន​សុខ ,​ខណ្ឌមានជ័យ ,​ខណ្ឌចំការមន , ខណ្ឌ ពោធិ​សែន​ជ័យ​, ខណ្ឌ​ជ្រោយចង្វារ ,​ខណ្ឌ​ច្បារ អំពៅ , ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ថ្ងៃ​នេះ ជា​ខណ្ឌ​ចុងក្រោយ គឺ ខណ្ឌដង្កោ ផងដែរ ។​

​លោក​បន្ដថា​៖ សម្រាប់​រដ្ឋបាល​រាជធានី ភ្នំពេញ ការចូលរួម​មតិ​យោបល់ និង​លើក ឡើង​នូវ​សំណើ សំណួរ សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​បាន​នាំមក​នូវ​ព័ត៌មាន​ច្បាស់លាស់ ពី​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ដែល​ជា​តម្រូវការ​របស់​ពួកគាត់​ចង់បាន និង​បាន​ធ្វើឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នា​ពេលកន្លងមក ដើម្បី​រដ្ឋបាល​រាជធានី​ធ្វើ​ការកែលម្អ​ចុះ​ដោះស្រាយ​ជូន និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ និង​ស្វែងរក​នូវ​ដំ​ណោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យមាន តម្លាភាព និង​មាន ប្រសិទ្ធ ភាព ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​៕

 

d17120702 d17120701 d17120705 d17120703 d17120704

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...