អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ការត្រួតពិនិត្យ និង​វាស់វែង​រថយន្ត​គ្រប់​ប្រភេទ​បាន​៣៤៣​គ្រឿង រយះពេល​ពីរ​ថ្ងៃ​

​កំពង់ឆ្នាំង ៖ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ខែ​កុម្ភះ ឆ្នាំ​២០១៨ ថាៈ​រយះពេ​លពី​ថ្ងៃ​គឺ​ថ្ងៃទី​១០ និង​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង វា​សើ​វែង​រថយន្ត​គ្រប់​ប្រភេទ សរុប​បាន​ចំនួន​៣៤៣​គ្រឿង ប៉ុន្តែ​ពុំ​មាន​ការកែឆ្នៃ​ខុស​លក្ខណះ​បច្ចេក​​ទេស​ឡើយ​។​

​ឯកឧត្តម​កែវ ពៅ បានអោយដឹង​ទៀត​ថា រយះពេល​ពីរ​ថ្ងៃ​នេះ ក្រុម​ការងារ​សម្រេច​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​រថ​​យន្ត​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៣៤៣​គ្រឿង ។ ក្នុងនោះ មាន​រថយន្ត​ដឹក​សំពីងសំពោង​ចំនួន​៤៣​គ្រឿង រថយន្ត​ត​កន្ទុយ​​ក្រោយ​ចំនួន​៥​គ្រឿង និង រថយន្ត​សាំ​យ៉ុង​កង់​ឌុប​ចំនួន​១ គ្រឿង​ផង​ដែរ ។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់​ទៀត​ថា ប្រតិបត្តិ​ការណ៍​នេះ​នឹង​បន្ត​ធ្វើ​រហូត​ដូច​ភ្លៀងរលឹម​ទាល់តែ​​អស់​មាន​រថយន្ត​ដឹក​សំពីងសំពោង ដឹក​លើស​ទម្ងន់​និង ​ត​ទ្រុង​ខុស​ល​ក្ខណះបច្ចេកទេស  ៕ រី ភា​រិទ្ធិ​

h180213a1 h180213a3 h180213a4 h180213a5 h180213a2

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...