អាជ្ញាធរ​ក្រុង​កំពុងឆ្នាំង​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​អសមត្ថភាព​ក្នុង​ការរៀបចំ​សណ្ដាប់​អនាម័យ​និង​សោ​ភ័​ណ្ឌ​ភាព​ទីផ្សារ | មាតុភូមិ

អាជ្ញាធរ​ក្រុង​កំពុងឆ្នាំង​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​អសមត្ថភាព​ក្នុង​ការរៀបចំ​សណ្ដាប់​អនាម័យ​និង​សោ​ភ័​ណ្ឌ​ភាព​ទីផ្សារ

k-market

​កំពង់ឆ្នាំង​៖ នៅមុខ​ផ្សារ​និង​ជំវិញ​ផ្សារលើ​ត្រូវបាន​អាជីវករ​ដាក់តាំង​ទំនិញ​សំភារៈ​លក់​បង្ក​ការកកស្ទះ​ច​រា​រណ៍​និង​ធ្វើអោយ​បាត់បង់​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ​ទីផ្សារ​។​
​ករណីនេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តាជួយ​មាន​វិធា​ម​ការរៀន​ចំ​អោយមាន​ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សា​ឡើងវិញ​ងាយស្រួល​ផង​ព្រោះ​

បើ​ពឹង​លើ​សាលាក្រុង​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កក់ក្តៅ​ដូច​អាំង​ផេះ​ព្រោះ​ដឹង​តែ​ពី​លុយ​!!! ។​

​ប្រជាពលរដ្ឋ​បានអោយដឹងថា​៖​ចំពោះ​បញ្ហា​សណ្ដាប់ធ្នាប់ សោភ័ណភាព​និង អនាម័យ​ផ្សា​លើ​នេះ​កន្លងទៅ​កាល​អំឡុង​ឆ្នាំ​២០០៨(​ជំនាន់​លោក​កាន់ ខេមរា​ជា​អភិបាលក្រុង​កំពង់ឆ្នាំង​)​ខាង​ក្រុមហ៊ុន​ថូ​ម៉ាក់​បានធ្វើ​ការសាងសង់​ផ្សារ​ឡើង​ដោយមាន​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូ​ទឹក​ខ្វាត់ខ្វែង​និង​មាន​រៀបចំ​ប្រព័ន្ធ​ផ្លូវថ្នល់​សា​ធា​រាណៈ​ព័ទ្ធជំវិញ​ផ្សា​លើ សម្រាប់​អោយ​រថយន្ត​តូច ធំ​ដឹកទំនិញ​សំភារៈ​ចេញចូល​ព័ទ្ធជំវិញ​ផ្សារ​បាន​ត្រឹមត្រូវ​ល្អ​ណាស់​។

ប៉ុន្តែ​ក្រោយមក​ដោយមាន​ការឃុបឃិត​គ្នា​រវាង​អ្នកម៉ៅការ​ភាស៊ី​ផ្សារ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​វាស់ដី​ចំណីផ្លូវ​សាធារណៈ​ជំវិញ​ផ្សារ​លក់​អោយ​អា​ជីករ​ស្ទើ​អស់​គ្មាន​សល់​ដែលជា​ហេតុ​ធ្វើអោយ​ផ្សារលើ​បាត់បង់​ផ្លូវថ្នល់​សាធារណៈ​ព័ទ្ធជំវិញ​ផ្សារ​អស់​ព្រម​ទាង​បាត់​សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ​ផ្សារ​ថែម​ទៀតផង ។​

​លុះ​មកដល់​ឆ្នាំ​២០១២​ខាង​អង្គការ​ចៃ​ការ​របស់​ប្រទេស​ជប៉ុន​ក៏បាន​មកជួយ​អភិវឌ្ឍន៍​ក្រុង​កំពង់ឆ្នាំង​អោយមាន​សោភ័ណភាព អនាម័យ​ល្អ ដោយបាន​សាងសង់​កែលម្អ​ប្រព័ន្ធ​លូទឹក​និង​ផ្លូវ​សាធារណៈ​ព័ទ្ធជំវិញ​ផ្សារ​បាន​យ៉ាង​ស្អាត​ល្អ​គួរអោយ​មោទនៈភាព​ណាស់​ដោយ​ក្រាល​ការ៉ូ កា​រូ​ឡា​ផ្លូវ​សាធារណៈ​ពេញ​ទាំងសងខាង​ផ្សារ​ទៀតផង ប៉ុន្តែ​ត្រូវបាន​ក្រុម​អ្នក​មៅ​ការ​ភាស៊ី ឃុបឃិត​ជាមួយ​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​យក​ដី​ចំណីផ្លូវ​ជំវិញ​ផ្សារលើ​ដែល​ខាង​អង្គការ​ចៃ​ការ​បាន​ក្រាល​ការ៉ូ ការ៉ូឡា​រួច​យ៉ាង​ស្អាត​នោះ​វាស់​លក់​អោយ​អាជីវករ​អស់​ទៀត​។​
​កន្លងមក​ផ្សារសេរី​សម្រាប់​អាជីវករ​លក់ទំនិញ​បោះ​ដុំ និង​រាយ​ពេល​ជិត​ភ្លឺ​និង​ពេលព្រឹក​គឺមាន​នៅតាម​ផ្លូវ​សាធារណៈ​សងខាង​ផ្សារ​គឺ​ខាងជើង​ផ្សារ និង​ខាងត្បូង​ផ្សារ​។

តែ​បច្ចុប្បន្ន​សម​ត្ត​កិច្ច​ក្រុង​និង​មន្ទីរជំនាញ​បាន​ឃុបឃិត​គ្នាយ​កដី​ចំណីផ្លូវ​សាធារណៈ​សងខា​ង​ផ្សារ​វាស់​លក់​អោយ​អាជីវករ​អស់​។ គេ​បាន​យក​ផ្លូវ​សាធារណៈ​នៅខាងមុខ​ផ្សារលើ​ធ្វើជា​ផ្សារសេរី​អោយ​អាជីវករ​ដាក់លក់​ទំនិញ​បោះ​ដុំ​និង​រាយ​ពាសពេញ​ផ្លូវ​ជាហេតុ​បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍​ស្ទើ​រាល់ថ្ងៃ​និង​ធ្វើអោយ​បាត់បង់​សោភ័ណភាព អនាម័យ​ទាំងស្រុង ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស កិត្តិនាម​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​លោក​ធ្លាប់តែ​ទទួលបាន​ការ​កោត​ស​សើ​ស្នាដៃ​ក្នុង​ការកសាង​អភិវឌ្ឍន៍​ខេត្ត បាន​ស្អាត​ល្អ​ផូ​ផង់​ស្របតាម​ទឹ​ស​ស្លោក​គោលការណ៍​ប្រលងប្រណាំង​របស់​រាជរដ្ឋាភិបាល <<​ទីក្រុង​ស្អា បរិស្ថាន​ស្អាត អនាម័យ​ល្អ​>>៕

k-marketk-market1k-f-chan-d2k-market

Source link

x

Check Also

ករណីម្ចាស់កាស៊ីណូណាសាវើល បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឲ្យដឹងថានៅតាមព្រំដែនខ្មែរ-សៀម ក្នុងភូមិផ្សារព្រំ ...

​សមត្ថកិច្ច​ចុះ​ណែនាំ​ផ្អាក​ការទទួល​បញ្ចាំ​ទៅដល់​ម្ចាស់​ទីតាំង ២ កន្លែង​ក្នុង​ភូមិ​វត្ត​លៀប​

បាត់ដំបង ៖ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំការ​សំរោង​បាន​ចុះ​នែរ​នាំ​និង​ធ្វើ​កិច្ចសន្យា​ផ្អាក​ការទទួល​បញ្ចាំ​ផល​ចោរកម្ម​ផ្សេងៗ​ទៅ​ដល់​ម្ចាស់​ទីតាំង​២​កន្លែង​ដែល​គ្មាន ច្បាប់​ស្ថិត​ក្នុង​ភូមិ​វត្ត​លៀប​។ ​លោក ...