Don't Miss

អាជីវកម្មបូមខ្សាច់របស់ភរិយាអភិបាលខេត្តពោធិ៍សាត់ គ្មានមន្ត្រីជំនាញណាហ៊ានទប់ស្កាត់

ថ្មីៗនេះកន្លងទៅនេះពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យមើលអាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី ដែល ជាភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ជាបន្ទាន់។ដោយហេតុថា លោកស្រី ហ៊ុន ចាន់ធី មានខ្នងបង្អែកយ៉ាងរឹងមាំដែលមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរក្នុងខេត្តពោធិ៍សាត់ មិន ហ៊ានក្អកជាមួយឡើយ គឺគ្រាន់តែឮឈ្មោះត្រកូលពួកគេញញើតគ្រប់ៗគ្នាតែម្តង។

សូមបញ្ជាក់ថាអាជីវកម្មបូមខ្សាច់ក្នុងខេត្តពោធិ៍សាត់ កំពុងតែធ្វើឲ្យពលរដ្ឋរិះគន់យ៉ាងពេញបន្ទុក ព្រោះអីមានពាក់ព័ន្ធជាមួយលោកស្រី ហ៊ុន ចាន់ធី ដែលជាភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់តែម្តង។ ជាក់ស្តែងអ្នកមើលការខុសត្រូវការដ្ឋានបូមខ្សាច់ នៅចំណុចខាងក្រោមទំនប់ដំណាក់អំពិល បាននិយាយថាក្រុមហ៊ុនរបស់ខ្លួនស៊ីឈ្នួលបូមខ្សាច់ឲ្យលោក ម៉ៅ ធនិន ជាអភិបាលខេត្តដោយក្នុងមួយប៉ែលអាអ៊ិចឬ១ម៉ែត្រគូបត្រូវបង់លុយឲ្យខាងខេត្ត១ចំនួនដុល្លារអាមេរិកឬ៤០០០រៀល ហើយនៅពេលលក់ខ្សាច់ក្នុងមួយម៉ែត្រគូបមានតម្លៃ៨០០០រៀល។ បញ្ហានេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរពិនិត្យមើល ខ្លះផងព្រោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងប្រពន្ធឈ្មោះ ហ៊ុន ចាន់ធី ក្លាយជាថៅកែអាជីវកម្មខ្សាច់យ៉ាងសុខស្រួល។

ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានឲ្យដឹងថារមណីយដ្ឋានកោះថាសនិងសំណង់ធារាសាស្រ្តទំនប់ដំណាក់អំពិល ដែលធ្លាប់តែមានមនុស្សទៅលេងយ៉ាងកុះករនាពេលកន្លងមកនោះសព្វថ្ងៃកំពុងត្រូវបានបំផ្លាញដោយសារតែអាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី ភរិយាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ហើយមានការឃុបឃិតពីប្រធានមន្ទីររ៉ែនិង ថាមពលខេត្តពោធិ៍សាត់ផងដែរ។ ប្រភពបានឲ្យដឹងទៀតថា តំបន់រមណីយដ្ឋានទាំងពីរកន្លែងនោះ កំពុងតែក្លាយទៅជាទីតាំងបូមខ្សាច់អស់ហើយដោយគេយកគ្រឿងចក្រនិងម៉ាស៊ីនទៅបូមខ្សាច់ យ៉ាងពេញបន្ទុកនិងមានការជីកផ្តាច់កោះថាសទៀតផង។

ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បានឲ្យដឹងថាដោយសារអាងអំណាចស្វាមីខ្លួនជា អភិបាលខេត្តពោធិ៍សាត់ ទើបលោកស្រី ហ៊ុន ចាន់ធី ហ៊ានធ្វើអាជីវកម្មបូមខ្សាច់យ៉ាងគឃ្លើន នៅក្នុងតំបន់កោះថាស និងទំនប់ទឹកដំណាក់អំពិល ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រ ការនេះលោក ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរធ្វើជាមើលរំលងតទៅ ទៀតទេ ព្រោះអីអ្នកគ្រប់គ្រងជាជីវកម្មបូមខ្សាច់នៅចំណុចកោះថាស និងទំនប់ដំណាក់អំពិល បានបញ្ជាក់ពួកគេស៊ីឈ្នួលបូមខ្សាច់ឲ្យលោកស្រី ហ៊ុន ចាន់ធី ប្រពន្ធលោកចៅហ្វាយខេត្ត។ អាជីវកម្មបូមខ្សាច់របស់លោកស្រី ហ៊ុន ចាន់ធី កំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់រមណីយដ្ឋានធម្មជាតិ ហើយជាការបំផ្លាញបរិស្ថានកោះថាស និងទំនប់ទឹកដំណាក់អំពិល យ៉ាងមហន្តរាយដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរមើលរំលង តទៅទៀតឡើយ៕

18052840_302392233515077_908915905_n 18072793_302392203515080_424799761_n

Source link

x

Check Also

បទល្មើសនេសាទកំពុងកើតឡើងយ៉ាងពេញបន្ទុកនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៃស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាមកដល់ពេលនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំពាមបាង មានការថយចុះគួរឲ្យកត់សម្គាល់ប៉ុន្តែនៅឃុំម្សាក្រង បែរជាបទល្មើសកំពុងកើតឡើងយ៉ាងពេញបន្ទុក។ ...

មន្ត្រីអាជ្ញាធរមូលដ្ឋានជាអ្នកឃុបឃិតឲ្យមានបទល្មើសបំផ្លាញព្រៃឈើក្នុងឃុំសេដា ស្រុកលំផាត់

តាមប្រភពព័ត៌មានពីសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តមណ្ឌលគិរី បានឲ្យដឹងថារហូតមកដល់ពេលនេះមន្ត្រីអាជ្ញាធរមូលដ្ឋានភូមិ ...