អភិបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់ជូន​ក្រុមគ្រួសារ​កុមារា​២​នាក់ ដែល​រងរបួស ក្នុង​គ្រោះ​អគ្គិភ័យ នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​

ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃ​អង្គារ ១៥​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នាំយក​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចុះសួរសុខទុក្ខ​កុមារា​២​នាក់ ដែល​ជួប​គ្រោះ​អគ្គិភ័យ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤​។​

​ក្នុងឱកាស​នោះ លោក​អភិបាល បាន​សាកសួរ​សុខទុក្ខ​ក្មេង និង​ឪពុក​ម្តាយ​ក្មេង​ទាំង​០២​នាក់ អំពី​ស្ថានភាព​ជំងឺ​បន្ទាប់មក លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​យក​អំណោយ​សម្តេច​តេជោ និង​សម្តេច​ក្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​កុមារ​រងគ្រោះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល សរុប​៤​លាន​រៀល​ថវិកា របស់លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​ឧបត្ថម្ភ​ក្នុង​មួយ​គ្រួសារ​ចំនួន ៥០​ម៉ឺន​រៀល សរុប​ចំនួន​១​លាន​រៀល និង​ថវិកា​សាលា​សង្កាត់​ផ្សារ​ចាស់​ចំនួន​១៥​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ សរុប​ចំនួន​៣០​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយគ្នានេះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បានឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន​៤​លាន​រៀល ដល់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ដូនពេញ ដែល​បាន​បំពេញការងារ​យ៉ាង​សកម្ម​ការ ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​កុមារ​ទាំង​២​នាក់ និង ទប់ស្កាត់​ការឆេះ​រាល់ដាល​ដល់​ផ្ទះ​មួយ​ផ្សេងទៀត​។​

​ក្នុងនោះដែរ កម្លាំង​ដែល​ជួយ​អន្តរាគមន៍​សរុប​ចំនួន​៥៥​នាក់ លោក​អភិបាល​ខណ្ឌ​ដូនពេញ ក៏​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន​២,១៥០,០០០​រៀល  ដោយ​បែងចែក​ដូចខាងក្រោម​៖

* ឧបត្ថម្ភ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ទៅ​ជួយ​ក្មេង​ចេញពី​ក្នុងផ្ទះ និង​ជូន​ទៅ​មន្ទីរពេទ្យ​ចំនួន​០៣​នាក់​ក្នុង​ម្នាក់ៗ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។​

* កម្លាំង​ប៉ុស្តិ៍​ផ្សារ​ចាស់ ដែល​ចូល​ទៅ​ជួយ​ក្មេង នៅក្នុង​ផ្ទះ​ចំនួន​០១​នាក់ ថវិកា​ចំនួន​២០​ម៉ឺន​រៀល​។​

* កម្លាំង​សាលាសង្កាត់​ផ្សារ​ចាស់​ចំនួន​០២​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​

* កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំនួន​៤៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​១០​ម៉ឺន​រៀល សរុប​រួម​ថវិកា​ចំនួន ៦,១០០,០០០​រៀល​។​

​ជួសមុខ​ឲ្យកម្លាំង​គណៈបញ្ជាការ​ឯកភាព ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ សូម​គោរព​ថ្លែង​អំណរ​អរគុណ ចំពោះ​អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​កម្លាំង​ប្រជា​ការពា​រខណ្ឌ ក៏​ដូច​ជា​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ដូនពេញ និង សូម​គោរព​ជូនពរ​លោក​អភិបាល​ទទួលបាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​៕

 

d180117j2 d180117j1 (3) d180117j1

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...