អភិបាល​រាជធានី​ភ្នំពេញ​នឹង​លុបបំបាត់​ក្រុមហ៊ុន​ឱសថ និង​ឱសថស្ថាន​មិន​ស្របច្បាប់​

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ថ្លែង​ជា​សាធារណៈ​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​យកចិត្តទុកដាក់​លុបបំបាត់​ក្រុមហ៊ុន​ឱសថ និង​ឱសថស្ថាន​មិន​គោរព​ច្បាប់​ក្រសួងសុខាភិបាល ខណៈ​ដែល​ការ​ថ្លែង​នោះ​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សមាជិក​សមាគមន​អ្នកលក់​ឱសថ​កម្ពុជា​ជំនាន់​ទី​៣​នៅ​សាល​មហោស្រព​ចេនឡា​កាលពី​រសៀល​ម្សិលមិញ​។​

​លោក ឃួ​ង ស្រេង បាន​ប្តេជ្ញា​ថា នឹង​លុបបំបាត់​ក្រុមហ៊ុន​ឱសថ និង​ឱសថការី ដែល​មិន​គោរព​ច្បាប់​របស់​ក្រសួង ដូចជា​លក់​ឱសថ​គ្មាន​បញ្ជី​ការ ផ្សព្វផ្សាយ​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការចុះ​ស្រាវជ្រាវ​ដកហូត​ឱសថ​ក្លែងក្លាយ ឱសថ​ខុសច្បាប់ ឱសថ​ហាមឃាត់ ឱសថ​ដែល​មាន​គុណភាព​អន់ និង​ផុតកំណត់​ការប្រើប្រាស់​ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល​។​

​លោក​អភិបាល​បានបញ្ជាក់​ថា ដោយ​មាន​ការយកចិត្ត​ទុក​ពី​សំណាក់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​ដោយ​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល​ដូចជា ៖ ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត ទន្ត​ទណ្ឌិត ឱសថ​ការី គិលានុបដ្ឋាយិកា ព្រម​ជាមួយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សុខាភិបាល​ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន​តាមរយៈ​ការបង្កើន​ថវិកា​ជាតិ​ជា​លំដាប់ ចំពោះ​ការចំណាយ​សាធារណៈ​លើ​វិស័យ​សុខាភិបាល​។​

​លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគមន​អ្នកលក់​ឱសថ​កម្ពុជា បាន​បញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ថា តាមរយៈ​ការបើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ​តាម​ឱសថស្ថាន​រួមមាន​ផ្នែក​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​បាន​ចំនួន​៣​វគ្គ​។ សម្រាប់​វគ្គ​ទី​៣​នេះ មាន​សិក្ខាកាម​សរុប​ចំនួន​៥៦៨​នាក់ (​ស្រី​៣២៨​នាក់​) ដែល​ជា​ម្ចាស់​អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ​អាហារ​បំប៉ន​សុខភាព និង​គ្រឿងសំអាង​មកពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​៕

v171225b7 v171225b8

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...