Don't Miss

អភិបាលខេត្តកណ្តាល គួរចាត់វិធានការទៅលើក្រុមជនជំរិតយកលុយពីពលរដ្ឋដែល ដឹកជញ្ជូនកសិផលទៅលក់នៅស្រុកយួនជាបន្ទាន់

ប្រភពពីប្រជាពលរដ្ឋដែកដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ២១បេ យកទៅលក់ នៅស្រុកយួនតាមច្រកជ្រៃធំ បានឲ្យដឹងថាសព្វថ្ងៃនេះមានក្រុមម៉ៅការចាំជំរិតយកលុយពីពួក គាត់ស្រេចតែអំពើចិត្តធ្វឲ្យពួកគាត់ត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ប្រជាពលរដ្ឋក៏បាន ដឹងច្បាស់អំពីអត្តសញ្ញាណរបស់ក្រុមជនខិលខូចផងដែរ ហើយអំពាវនាវឲ្យលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ចាត់ វិធានការ លើក្រុមដែលធ្វើសកម្មភាពដូចចោរទាំងនោះជាបន្ទាន់។ ប្រភពពីអាជីវករនិងប្រជា ពលរដ្ឋ មួយចំនួនបានឲ្យដឹងថា កុំថាឡើយពួកគាត់ដឹកពោត សណ្តែក តាមរថយន្តយកទៅ លក់នៅ ស្រុកយួនតាមច្រកជ្រៃធំ គឺសូម្បីតែដឹកស្វាយបន្តិចបន្តួចក៏ត្រូវបានក្រុមនោះតាមជំរិតយក លុយស្រេចតែអំពើចិត្តដែរ។

ចំណែកអាជីវករនិងប្រជាពលរដ្ឋដែកដឹកជញ្ជូនកសិផលតាមផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ ក្នុងស្រុកស្អាងនិងស្រុកកោះធំ ក៏បានឲ្យដឹងដែរមានក្រុមអ្នកម៉ៅការស្អី ស្អីគេនោះជំរិតយកលុយពីពួកគាត់យ៉ាងគឃ្លើន ហើយបើពួកគាត់មិនព្រមបង់ប្រាកដជាត្រូវ ប្រឈមនឹងការរំខានចៀសមិនផុតឡើយ។ ហេតុនេះហើយទើបពួកគាត់អំពាវនាវឲ្យអភិបាល ស្រុកស្អាង និងអភិបាលស្រុកកោះធំ ក៏ដូចជាសមត្ថកិច្ចក្នុងស្រុកទាំង២នេះចាត់វិធានលើក្រុម ជនដែលធ្វើសកម្មភាពដូចចោរឲ្យបានទាន់ពេលវេលា។ ក្រុមទាំងនោះមានទាំងជនជាតិយួន និងជនជាតិខ្មែរ ហើយពួកគេកំពុងរំខានដល់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរដោយ គ្មានញញើតអ្វីទាំងអស់។

ពលរដ្ឋនិងអាជីវករខ្មែរដែលដឹកជញ្ជូនកសិផលទៅលក់នៅស្រុកយួនតាមផ្លូវជាតិលេខលេខ២១បេ បានឲ្យដឹងថាអ្នកធ្វើសកម្មភាពជំរិតយកលុយពីពួកគាត់សព្វថ្ងៃនេះមានឈ្មោះ យ៉ា និងឈ្មោះ យ៉ាង ជាជនជាតិយួនដោយមានសមត្ថកិច្ចខ្មែរនៅពីក្រោយ ហើយនៅត្រើយ ខាងកើតតាមផ្លូវជាតិលេខ១១០ គឺមាន ឈ្មោះ នៃ សុវណ្ណ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែក ជ្រៃ បញ្ជាឲ្យកូនចៅធ្វើអ្វីៗតាមចិត្ត។ ដូច្នេះលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និង លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មិនគួរបណ្តោយឲ្យជនទាំងនោះប្រ ព្រឹត្តបទល្មើសយ៉ាងកំរោលតទៅទៀតទេព្រោះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបររក ស៊ីរបស់ប្រជាពលរដ្ឋ។ វិធានការផ្លូវច្បាប់ទៅលើក្រុមជនខិលខូចទាំងនេះគឺជារៀងសំខាន់ បំផុតដើម្បីជាការព្រមានលើជនខិលខូចដទៃទៀតដែលតែងធ្វើបាបគាបសង្កត់ទៅលើប្រ ជាពលរដ្ឋស្លូតត្រង់ផងដែរ៕

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល

Source link

x

Check Also

ឃាត់ខ្លួន​ជនសង្ស័យ​ករណី​ឆបោក បន្លំ​យក​ចិញ្ចៀន​ក្លែងក្លាយ​ទៅ​បញ្ចាំ ទៅ​តុលាការ​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃទី​១៦ ...

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...