អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ លោក សេង សារឿន កំពុង​ល្បី​ខាង​ពុករលួយ​

ប្រភពពី​ឈ្មួញ​អាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ កំពុង​ប្រើ​វិធី​៤​យ៉ាង​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សេង សារឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹងថា ពេលខ្លះ​លោក សេង សារឿន ក្នុងនាម​ជា​អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ ប្រើ​អំណាច​ហួសហេតុ​ក្នុងការ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពេលខ្លះ​លោក សេង សារឿន កំពុង​ផឹកស៊ី​សប្បាយ​ស្រាប់តែ​នាំគ្នា​ចេញមក​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​សម្លុត​គំរាមកំហែង​លើក​ហេតុផល​ផ្សេងៗ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ទំនិញ​បង់លុយ​ម្តងៗ​៥០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ពេល​ក្រុម​របស់លោក សេង សារឿន ចេញមក​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ គឺ​គ្មាន​ឯកសណ្ឋាន​ច្បាស់លាស់ ហើយ​មាន​ទាំង​យក​កាំភ្លើង​មក​ភ្ជង់​គំរាម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ព្រៃផ្សៃ​ថែមទៀត​។

ឈ្មួញ​និង​អាជីវករ​ដែល​រង​ការគាបសង្កត់​ពី​សំណាក់​លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក សេង សារឿន ខ្លះ​ផង​។ ឈ្មួញ​និង​ក្រុមអាជីវករ​បានបញ្ជាក់​ថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​ត្រឹមត្រូវ មាន​បង់ពន្ធ​ជូន​រដ្ឋ​តាម​ច្រកព្រំដែន​ត្រឹមត្រូវ​ក៏​នៅតែ​លោក សេង សារឿន និង​បក្ខពួក​គាបសង្កត់​យកលុយ​យ៉ាង​គឃ្លើន​។ អំពើពុករលួយ​របស់​លោក សេង សារឿន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ​ផងដែរ​។​

តាម​ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​បាវិត ច្រក​ចាំ​យាម ច្រក​ត្រពាំង​ស្រែ ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង​ជាដើម គឺ​លោក សេង សារឿន មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​នោះឡើយ​។ ប៉ុន្តែ​សម្រាប់​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​តាម​ច្រក​មួយចំនួន​ផ្សេងទៀត តែង​ត្រូវ​លោក សេង សារឿន ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក សេង សារឿន ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​រហូត​ឈ្មួញ​និង​អាជីវករ​មួយចំនួន​អត់ទ្រាំ​តទៅទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​របស់លោក សេង សារឿន ជា​សាធារណៈ​តែម្តង​៕
IMG_1671-e1495691489770លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ​22414533_1498108420282743_1117892678_n

Source link

x

Check Also

អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ មិនទាន់​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ធំៗ​នៅឡើយ​

ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ បង្ក្រាប​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម និង​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​សៀម​នៅ​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ...

មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង ...