អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​កម្ពុជា


អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​មក​ដល់​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​៣​ថ្ងៃ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ។​ ​នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​ VOA ​បាន​ទទួល។​

សេចក្តី​ប្រកាស​ព័ត៌មាន​ ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ ​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​២០​ ខែ​កក្កដា​ខាង​មុខ លោក​ង្វៀន ហ្វូជុង​ ​(Nguyen Phu Trong)​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​គ្រោង​នឹង​ចូលគាល់​ព្រះ​មហា​ក្សត្រខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម​ សីហមុនី​ ​និង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​រួម​ទាំង ​ប្រធាន​ព្រឹទ្ធសភា​គឺ​លោក​ សាយ ឈុំ​ ប្រធាន​រដ្ឋសភា​គឺ​លោក​ ​ហេង សំរិន​និង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។​ ​

ក្រោយ​ជំនួប​រវាង​លោក ​ហ៊ុន សែន​ ​និង​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​លោក​ ​ង្វៀន ហ្វូជុង​ ​(Nguyen Phu Trong) ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​ហត្ថលេខា​ «លើ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ការ​ពង្រឹង​មិត្តភាព​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​និង​វៀតណាម​ ​និង​ឯកសារ​មួយ​ចំនួន​ទៀត»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ក្នុង​ឆ្នាំ​២០១៧​ ​ជា​ឆ្នាំ​ប្រារព្ធ​នូវ​ខួប​អនុស្សាវរីយ៍​លើក​ទៅ​៥០​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯក​ឧត្តម​អគ្គលេខាធិការ​នឹង​បញ្ជាក់​ពី​មិត្តភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​រឹងមាំ​ និង​យូរ​លង់​រវាង​ប្រទេស​ទាំង​ពីរ​ ​ដែល​នឹង​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ»។​

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ ​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​បន្ថែម​ផង​ដែរ​ថា​ ​លោក ​ង្វៀន ហ្វូជុង​ និង​លោក​ សាយ ឈុំ ក៏​នឹង​ចូល​រួម​សម្ពោធ​ស្តូប​អនុវស្សាវរីយ៍​មិត្តភាព​កម្ពុជា-វៀតណាម​ ​នៅ​ខេត្ត​ព្រះ​សីហនុ​ផង​ដែរ៕

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...