ហ្វេ​ស​ប៊ុ​ក​និង​គេហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញ​ឈ្មោះ​ក្រុម​អ្នក​ឃុបឃិត​លួច​បន្លំ​កាប់​ឈើ​នៅ​បាត​អាង​សេ​សាន​ក្រោម​២​ខេត្តស្ទឹងត្រែង​

​ខេត្តស្ទឹងត្រែង​៖​ហ្វេ​ស​ប៊ុ​ក​និង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ បានចេញ​ផ្សាយ​អត្ថបទ​ទាក់ទង​ករណី​បទល្មើស​ព្រៃឈើ​នៅ​ទំនប់​សេសា​ន​២​ដោយបាន​ដកស្រង់​ប្រភពពី​ពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​ថា​ឈ្មោះ សេង និង​ប្រពន្ធ ដែលជា​មេការ​ក្រុមហ៊ុន [Royal Group] របស់លោក​ឧកញ៉ា គិត​ម៉េង

បាននិងកំពុង​តែ​កៀង គរ ពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍​ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំងនោះ​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​វិញ​។​
​ក្រៅពីនោះ​មានឈ្មោះ សាន ច​យ និង ហឿន ប៊ុន​ជឿន ក៏​កំពុងតែ​បំផុស​ឲ្យ​ពលរដ្ឋ​កាប់ និង​ប្រមូល​ឈើ​រហូតដល់​ស្រុក​សៀម​ប៉ាង​ទៀតផង​ដើម្បី​យកមក​បញ្ចូល​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ក្រោមរូបភាព​អាជ្ញា​ប​ណ្ណ័​ស្តា​របាត​អាង​។​

ចំណែក​ឈើ​នៅក្នុង​តំបន់​បាត​អាង​វិញ​គឺ​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ឧកញ៉ា​ម្នាក់​ឈ្មោះ ជ័យ មើល​ការខុសត្រូវ​ហើយ​កូនចៅ​ឧកញ៉ា ជ័យ មានឈ្មោះ ទឹម ប៊ុន​លីន និង សាន ច​យ ជា​អ្នកមើលការខុសត្រូវ​ក្នុងការ​ដឹកឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ទាំងថ្ងៃទាំងយប់​។​​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់ថា​៖ នឹង​ចាត់​វិធានការណ៍​ចំពោះ​ក្រុម​អ្នក​កាប់​ឈើ​ល្មើសច្បាប់​ទាំងនោះ​ដែល​បាន​ឃុបឃិត​គ្នា​លួច​កាប់​និង​ដឹកជញ្ជូន​ឈើ​ព្រៃ​សហគមន៍​នៅ​ខា​ក្រៅ​ហើយ​ដឹក​ចូលក្នុង​បាត​អាង​ដើម្បី​បន្លំ​ធ្វើជា​ឈើ​ស្របច្បាប់​។​ល​។​

​ប្រភពពី​ប្រជាពលរដ្ឋ​អ្នករកស៊ី​ទិញ​ឈើ​ពី​តំបន់​អាងទឹក​វា​រី​អគ្គីសនី​សេ​សាន​ក្រោម២​ យកទៅលក់​ចែកចាយ​នៅតាម​ដេប៉ូ​ឬ​ស្តង់​លក់​ឈើ​តាម​បណ្ដា​ខេត្ត​នានា បានអោយដឹងថា​ក្រុម​អ្នករកស៊ី​លួច​កាប់​ឈើ​ព្រៃ​សហគមន៍​បន្លំ​ដឹក​ចូល​បាត​អាង​នោះ​សុទ្ធសឹង​ជា​ក្រុម​ឧក​ញ្ញា រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ពួកគេ​លួចលាក់​រកស៊ី​តែ​ក្រុម​ឧក​ញ្ញាៗ​គ្នា​គេ ដែលមាន​ដូចជា​ឧក​ញ្ញា ថែ ឧ​កញ្ញា​ជ័យ និង​ឧក​ញ្ញាៗ​មួយចំនួនទៀត​។​​សកម្មភាព​ពួកគេ​អាច​ប្រ​ព្រឹក​ទៅបាន​យ៉ាង​រលូន​នោះ​គឺ​គ្រាន់តែ​បង់លុយ​អោយ​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​នោះ​ដែលមាន​មេព្រៃ​ជា​នាយ​សង្កាត់ នាយផ្នែក និង​នាយ​ខ័​ណ្ឌ​ជាការ​ស្រេច​។​

​នៅពេល​ដឹកឈើ​ចេញពី​បាត​អាង​ម្ចាស់​ឈើ​ត្រូវ​បង់លុយ​អោយទៅ​ខាង​ក្រុមហ៊ុន​របស់​ឧក​ញ្ញា​ជ័យ​ដែលជា​នាយ​ទា​ហ៊ាន​ក្នុង​មួយ​រថយន្ត​ចំនួន​៣០០​ដុល្លារ​អាមេរិក​ដែល​មួយថ្ងៃៗ​ឈើ​ដែល​ដឹក​ចេញពី​អាងទឹក​វា​រី​អគ្គីសនី​សេសា​ន​ក្រោម​២​នោះ​មាន​ចំនួន​រាប់សិប​ឡាន យី​ឌុប​ផ្លូវ​៥​ទាំ​អស់​។

​ទាក់ទង​និង​ករណី​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​នេះដែរ យោងតាម​ការចុះផ្សាយ​លើ​គេហទំព័រ​មួយ​បានចេញ​ផ្សាយ នៅ​ថ្ងៃទី​១៦​ឧសភា​ឆ្នាំ​២០១៧ ថា​ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន ក៏បាន​ប្រកាស​ផ្ដល់​ឯកសារ និង​ភស្ដុតាង​បន្ថែម ដើម្បី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ករណី​លួច​នាំ​ឈើ​ខុសច្បាប់​ពី​ខេត្ត​រតនគីរី​ទៅ​ប្រទេស​វៀតណាម បន្ទាប់ របាយការណ៍​មួយ​កាលពី​លើក​មុន ត្រូវបាន​ក្រសួងបរិស្ថាន​ប្រកាសថា​នឹងធ្វើ​ការស៊ើបអង្កេត​លើ​ករណីនេះ​។

​ឯកសារ​របស់​អង្គការ​បរិស្ថាន​អន្ដរជាតិ​នេះ​បាន​រាប់បញ្ចូល រូបភាព​ពី​ផ្កាយរណប​ដែល​បង្ហាញ​ពី​ទីតាំង​ស្ដុក​ឈើ​ធំៗ​ក្នុង​តំបន់​ជាប់​ព្រំដែន​គ្រប់គ្រង​ដោយ​យោធា​វៀតណាម ឯកសារ​ពន្ធគយ​នៃ​ការនាំចេញ​ឈើ​ខុសច្បាប់​រាប់ពាន់​ម៉ែត្រគូប ឯកសារ​ផ្ដល់​អាជ្ញាប័ណ្ណ​ខុសច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម​ដល់​ក្រុមហ៊ុន​ចំនួន​១៦ ដែល​គិត​ជា​ទំហំ​ឈើ​ចំនួន​២៣​ម៉ឺន​ម៉ែត្រគូប រួមទាំង​វិ​ក័យ​ប​ត្រ​នាំចេញ​នាំចូល​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម មាន​ទឹកប្រាក់​ជាង​៣០០​លាន​ដុល្លារ (​បី​រយ​លាន​ដុល្លារ​អាមេរិក​) តាំងពី​ខែមករា​ឆ្នាំ​២០១៦​។​

​ក្រៅពីនេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន​រកឃើញថា មាន​ក្រុមហ៊ុន​កម្ពុជា​ចំនួន​៤​បាន​ចូលរួម​ក្នុង​ជំនួញ​លួច​នាំ​ឈើ​នេះ ដូចជា ក្រុមហ៊ុន Nam Thanh Co Wood Innovation ក្រុម​ហ៊​ន Phat Sok Chea Trading ក្រុមហ៊ុន Pich Rithsey និង​ក្រុមហ៊ុន Wood Innovation Log List​។​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក សៅ សុភាព ឲ្យ VOD ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ស្វាគមន៍ បើសិន​អង្គការ​បរិស្ថាន​អន្ដរជាតិ​មួយ​នេះ​ពិតជា​ចង់​ជួយ​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​នាំ​ឈើ​ខុសច្បាប់​មែន​។

លោក​មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរ​កម្ពុជា​កំពុង​ពិនិត្យ​លើ​របាយការណ៍​ទាំងនោះ និង​ថា រដ្ឋាភិបាល​ក៏​កំពុង​ផ្ដោតលើ​ការពង្រឹង​ការអនុវត្ត និង​អភិរក្ស​ជាក់ស្ដែង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​នៅពេល​សួរថា​តើ​រដ្ឋាភិបាល​នឹងមាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​ក្រុមហ៊ុន​នាំ​ឈើ​ខុសច្បាប់​ទាំងនោះ លោក សៅ សុភាព ហាក់​មិនបាន​ឆ្លើយ​ចំ​សំណួរ​ទេ ប៉ុន្ដែ​លោក​គ្រាន់តែ​ថា គណៈកម្មាការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​អ្នកចេញ​វិធានការ​ជាក់ស្ដែង​។​

 កាលពី​សប្ដាហ៍​មុន ទីភ្នាក់ងារ​ស៊ើបអង្កេត​ផ្នែក​បរិស្ថាន ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ បានចេញ​របាយការណ៍​មួយ ក្រោម​ចំណងជើង​ថា «​ជនល្មើស​មុខ​ដដែល​៖ ជំនួញ​ឈើ​ខុសច្បាប់​របស់​វៀតណាម​»​។​ក្នុង​របាយការណ៍​នោះ រកឃើញថា នៅ​ចន្លោះ​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដល់​ខែ​មិនា​ឆ្នាំ​២០១៧ ទំហំ​ឈើ​ប្រមាណ​៣០​ម៉ឺន​មែត្រ​គូប​ត្រូវបាន​លួចលាក់​នាំចេញ​និង​ធ្វើ​ឲ្យ​ស្របច្បាប់​ពី​កម្ពុជា​ទៅ​វៀតណាម ខណៈដែល​កម្ពុជា​បាន​ហាមឃាត់​ការនាំចេញ​ឈើ​ក្នុង​តំបន់​ការពារ​ទៅ​ក្រៅប្រទេស​(បានសេចក្តីថាក្រោយពីក្រុមចំរុះបង្ក្រាបបទល្មើសព្រៃ

ឈើដឹកនាំដោយលោកនាយឧត្តមសេនីយ៍សៅសុខាដែលបង្កើតនៅថ្ងៃទី១៥មករាឆ្នាំ២០១៦បញ្ចប់បេសកកម្មបង្ក្រាបបន្ទាប់ពីរកឃើញឈើល្មើស៧ម៉ឺនម៉ែតគូបតែគ្មានអ្នកទទួល

ខុសត្រូវ៕

​អង្គការ​នេះ​ថា ចាប់ពី​ដើមខែ​វិច្ឆិកា​ឆ្នាំ​២០១៦ សកម្មភាព​លួច​កាប់​ឈើ​ខុសច្បាប់​បាន​កើតឡើង​ខ្លាំង​នៅ​តំបន់​ការពារ​ក្នុង​ខេត្ត​រតនគីរី ដូចជា តំបន់​ការពារ​សហគមន៍​ក្នុង​ឧទ្យាន​វីរ​ជ័យ ឧទ្យាន​ជាតិ​អូយ៉ាដាវ និង​តំបន់​ជម្រក​សត្វព្រៃ​លំផាត់ ហើយ​បើ​គិត​ជា​ប្រាក់​សំណូក​គឺ​លើសពី​១៣​លាន​ដុល្លារ​អាមេរិក​។​បើតាម​របាយការណ៍ សកម្មភាព​លួច​កាប់ និង​នាំចូល​ឈើ​នេះ គឺ​ដោយសារ​ការឃុបឃិត​គ្នា និង​សូកប៉ាន់​រវាង​អាជ្ញាធរ​ប្រទេស​ទាំងពីរ ដោយ​អង្គការ​នេះ​អះអាងថា ឈ្មួញ​វៀតណាម​បាន​សូកប៉ាន់​មន្ដ្រី​ខ្មែរ​រាប់លាន់​ដុល្លារ ដើម្បី​ចូល​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស និង​តំបន់​ការពារ​ក្នុង​ទឹកដី​កម្ពុជា​៕

sao-sokha-phay

se-san2sesan-cartse-san-kit3a-sao2


Source link

x

Check Also

សមត្ថកិច្ចខេត្តរតនគិរី ឃុបឃិតជាមួយឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នាំឈើទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

សមត្ថកិច្ចខេត្តរតនគិរី ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ឈ្មោះ អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ...

Real ឈ្នះ​ពាន​លើក​ទី​៣៣ បន្ទាប់ពីលុត Malaga ២​ទល់នឹង​០

​អធិរាជ​ស Real Madrid បាន​គ្រង​តំណែង​ជើងឯក La ...