ហ៊ុន សែន គាំទ្រ​ការ​បង្កើត​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​មក​ភ្នំពេញ

​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។ Photo: RFA

ដោយ អាស៊ីសេរី RFA 2018-01-15

ខណៈ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក ពី​ព្រែកព្នៅ​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​ជា​ផ្លូវការ​នៅមុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ចូល​មក​ដល់​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រត់​តាក់ស៊ី​ប្រមាណ​៥​ពាន់​នាក់ នៅ​កោះ​ពេជ្រ នា​ថ្ងៃទី១៣ មករា ថា លោក​គាំទ្រ​ចំពោះ​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ ព្រោះ​វា​រួមចំណែក​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។

ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ដែល​មាន​ទិសដៅ​ពី​ព្រែក​ព្នៅ ឆ្ពោះ​ទៅ​ក្រុងភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ​នឹង​ធ្វើឡើង​អម​ជាមួយ​ចំណត​ចំនួន ១៥​ទីតាំង សម្រាប់​កាណូត​ចូល​ចត។

លោកនាយក​រដ្ឋមន្ត្រី​និយាយ​ថា លោក​រីករាយ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មានការ​ដឹកជញ្ជូន​ផ្លូវទឹក​ដែល​មាន​ទិសដៅ​ពី​ក្រុង​តាខ្មៅ ទៅ​ព្រែកព្នៅ។ លោក ហ៊ុន សែន បន្ត​ថា ការ​បង្កើត​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​នេះ គឺជា​ការ​គិតគូរ​ទៅលើ​ស្មារតី​នៃ​ការទទួលខុសត្រូវ​សម្រាប់​ការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍៖ «ឥឡូវ​បើ​ធ្វើដំណើរ​ពី​តាខ្មៅ​តាម​រថយន្ត​ឆ្លងកាត់​ទីក្រុង​ភ្នំពេញ ការ​ធ្វើដំណើរ​គឺ​យូរ​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ហើយ ចាំ​មើល​ចុះ​អាច​នឹង​ប្រជាជន​ធ្វើដំណើរ​លេង​កម្សាន្ត នេះ​ក៏​អាច​បង្កើត​នូវ​ការងារ​ធ្វើ​នៅ​តាម​កំពង់ផែ​នានា»។

កាលពី​ថ្ងៃ​ទី១ វិច្ឆិកា​កន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង ថា ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក គឺជា​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ វិស័យ​ដឹកជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក ព្រមទាំង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍៕

Source link

x

Check Also

សុខ ឥសាន ៖គ្មានអ្នកណាចង់ទៅប្រទេសអាល្លឺម៉ង់ទេ ទោះបីគាត់ បើកក៏គ្មានអ្នកណាចង់ទៅដែរ

ថ្ងៃច័ន្ទ, ១៩ កុម្ភៈ ២០១៨ 12:52 ...

អាល្លឺម៉ង់ ព្យួរការផ្តល់ទិដ្ឋាការអនុគ្រោះ ចំពោះសមាជិករដ្ឋាភិបាលកម្ពុជា

វិមានរដ្ឋសភាអាល្លឺម៉ង់ The Rekhstag ស្ថិតនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ...