ហេតុអ្វី​សង្វៀន​ប្រជល់មាន នៅ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ាវ​ដាវ បើក​លេង​ក្នុង​ទ្រុងទ្រាយ​ធំ​បាន​ក្នុងពេល​ល្បែង​ដូចគ្នា​នៅ​ទ​ន្លរ​បាទី​និង​អ​រី​យក្ស​ត្រ​ត្រូវ​បង្ក្រាប​!?

ហេតុអ្វី​សង្វៀន​ប្រជល់មាន នៅ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ាវ​ដាវ បើក​លេង​ក្នុង​ទ្រុងទ្រាយ​ធំ​បាន​ក្នុងពេល​ល្បែង​ដូចគ្នា​នៅ​ទ​ន្លរ​បាទី​និង​អ​រី​យក្ស​ត្រ​ត្រូវ​បង្ក្រាប​!?

game-pok-nhai1

​ខេត្តរតនៈគិរី​៖​កាលពី​ថ្ងៃទី​៤​និង​ទី​៥​ធ្នូស​ង្វៀន​ជល់​មាន់​កូនប្រសា​រលោក​ហ៊ុន​សាន​នៅ​ទន្លេបាទី​ខេត្តតាកែវ​និង​អ​រី​យក្ស​ត្រ​ខេត្តកណ្តាល​ត្រូវបាន​សមត​ត្ត​កិច្ច​បង្ក្រាប​តាម​បញ្ជារ​នាយករដ្ឋមន្ត្រី​។ ផ្ទុយ​ទៅ​វី​ញ​សព្វថ្ងៃ​សង្វៀន​ជល់​មាន់​មួយកន្លែង​ទៀត​ដែលមាន​ទីតាំងនៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​ដែល​គេ​ដឹងថា​មាន​ថៅកែ​ឈ្មោះ​លោក សុខ គឹម​សាន្ត

មិនត្រូវ​បាន​សម​ត្ត​កិច្ច​ខេត្តរតនៈគិរី​បង្ក្រាប​ឡើយ​ដែល​ថ្វើ​ឲ្យ​មាន​ចំងល់​ថា​ស្រុក​ខ្មែរ​តែមួយ​ម៉េច​ក៏មាន​ស្តង់ដា​អនុវត្ត​ច្បាប់​ពីរ​?​។ បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​អ្នកញៀន​ល្បែង​ថាៈ សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង ដែលមាន​ទីតាំងនៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ដំណើរ​លេង​អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកហើយ ទាំង​គេ​ស្គាល់​ច្បាស់​ថាៈ ម្ចាស់​សង្វៀន​ដ៏​ល្បីល្បាញ​មួយ​នេះ​មានឈ្មោះ​សុខ គឹម​សាន្ត តែងតែ​បើក​ឲ្យ​ខ្មែរ​លេង​ប្រជល់មាន់​ជា​រៀងរាល់ថ្ងៃ​មានការ​ភ្នាល់​លុយរាប់​ពាន់​ដុល្លារ​អាមេរិក​។

បើ​មាន​គូរ​ណាត់​ពិសេស​មកពី​កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង​។​ល​។ ក្នុង​១​គូរ​គេ​ចាក់​ចាប់ពី ពីរពាន់​ដុល្លារ​(២ ០០០$)​ទៅដល់​រាប់ម៉ឺន​ដុល្លារ​ឯណោះ​។ ក្រៅពី​ល្បែង​ជល់​មាន់​ដែល​អ្នកញៀន​ហៅថា​បក្សី​កីឡា​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​លេង​បំពាន​បំរាម​នាយករដ្ឋមន្ត្រី​តេ​ជោ​សែន មាន​លេង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ផ្សេង​ដូចជា បៀរ អាប៉ោង និង​យ៉ូ​គី ។​ទីតាំង​បន​ល្បែង​ជល់​មាន់​និង​បៀរ​យូគី​របស់លោក​សុខ​គឹម​សាន្ត​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​លង់ខ្លួន​លក់ ឬ បញ្ចាំ ទ្រព្យសម្បត្តិ​ដោយសារ​ចូលទៅ​លេងល្បែង​។​ផ្ទុយទៅវិញ​សម​ត្ត​កិច្ច​ពិសេស លោក សុខ គឹម​សាន្ត កាន់តែ​មានបាន​ទៅវិញ​។

ប្រភពពី​ក្រុម​អ្នក​ដែល​ចូលទៅ​លេង​ជល់​មាន់​ក្នុង​សង្វៀន​នេះ​បាន​ឲ្យ​ដឹងថា ក្រៅពី​លោក សុខ គឹម​សាន្ត ដែលជា​អ្នកមាន​ឥទ្ធិពល​នៅ​សង្វៀន​ជល់​មាន់​នេះ ក៏​នៅមាន​មនុស្ស​ម្នាក់ទៀត​ឈ្មោះ និ​ន ចាន់​តារា ហៅ យ៉ា​ត ជា​មន្ត្រីនគរបាល​ការពារ​ព្រំដែន​លេខ​៦២៣ ដែលមាន​តួនាទី​ជា​ប្រធាន​ច្រករបៀង​ភ្នំ​ក្រហម ក៏​ជា​អ្នកមាន​ឥទ្ធិពល​នៅក្នុង​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​នេះដែរ​។​ទាក់ទង​ទៅនឹង​សង្វៀន​ជល់​មាន់​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា កន្លង​មានច្បាប់ ប៉ុន្តែ​ឥឡូវ​អត់​សុពលភាព ឬ​យ៉ាងណា​នោះ អត់​ទាន់​ដឹង​ទេ​។

​លោក​ទទួលស្គាល់ថា រឿង​ថា​មាន​ពលរដ្ឋ​ខែ្មរ​ចូល​លេង​នោះ​វា​ជា​រឿង​ខុសច្បាប់​។​ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង​ខេត្ត​រតនគីរី និង​ជា​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ឯកឧត្តម​អត់​បានដឹង​ទេ ដឹង​ត្រឹម​ថា​មាន​កាស៊ីណូ ទ្រី ភាព នៅ​ទីនោះ ចាំ​គាត់​ទាក់ទង​ទៅ​អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ បើ​មាន​បែប​នោះ​ត្រូវ​លប់បំបាត់​មិន​ឲ្យ​មាន​ទេ ព្រោះ​វា​អាចមាន​ចោរកម្ម អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ។​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី ហួស​ចិត្តនឹង​អ្នកគ្រប់គ្រង​ក្នុង​ខេត្ត​ដែល​ម្នាក់ៗ​តែងតែ​ឆ្លើយថា “​មិនដឹង​ទេ​?” “​ចាំ​ឲ្យ​គេ​ចុះទៅ​មើល​” !!?​។​ចឹ​ង​បាន​គេ​ថា​ស្រុក​ខ្មែរ​ការអនុវត្តន៍​មាន​ស្តង់ដារ​ពីរ​នោះ​!​។​

game-pok-nhai1game-pok-nhai

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...