ស្ត្រី​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​មួយ​ឆ្នាំ​រឿង​ជេរប្រមាថ​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​សកម្មជន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ករណី​ជេរ​ប្រមាថ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​តាម​បណ្តាញ​សង្គម Facebook ថា ជា​ឃាតករ​សម្លាប់​បណ្ឌិត​កែម ឡី រួម​ទាំង​ការពិន័យ​ជា​ប្រាក់​១​លាន​រៀល​ថែម​ទៀត ។​

​ស្ត្រី​ជាប់ចោទ​នោះ​មានឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ខណ​ដែល​ស្ត្រី​រូបនេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​រិទ្ធិ​មុនី ។​

​សូមជម្រាបថា មុន​ការចាប់ខ្លួន​ស្ត្រី​រូប​នេះ​បាន​បង្ហោះ​វីដេអូ​តាម​គណនី​ហ្វេ​សប៊ុក​ឈ្មោះ ហេង លក្ខិណា កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុម​គ្រួសារ​ថា សុទ្ធតែ​ជា​ឃាតក ក្នុង​អំឡុង​ពេល​នាង កំពុង​ស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប​មួយឆ្នាំ នៃ​ការបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តាកុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​៕

 

d180112c1

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...