ស្ត្រី​ម្នាក់ និង​ថ្នាំញៀន​ម៉ា​ទឹក​ក ចំនួន ២ កព្ចាប់​ធំ ស្មើ ១០៣.១០ ក្រាម​រ្រូវ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​

ខេត្ត​ឧត្តរមានជ័យ​៖​នៅវេលា​ម៉ោង​៥​រសៀល ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ថោង សាមិ សហការ​ជាមួយ​ប៉ុស្តិ​រដ្ឋបាល​ត្រពាំង​តាវ ចុះបង្ក្រាប​ករណី​ជួញដូ​គ្រឿងញៀន​បាន ១ ករណី ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ២ កព្ចាប់​ធំ ស្មើ ១០៣.១០ ក្រាម នៅ នៅ​ចំណុច​ស្តង់​ដំឡូង គ្មាន​មនុស្ស​នៅ​ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់​ស្រី ឈ្មោះ ឆៃ ស្រី ហ៊ុច ភេទ​ស្រី អាយុ ៤៧ ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ និង ភូមិ​អូ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​
​ដកហូត​វត្ថុតាង​រួមមាន​៖
១.​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​(ice) ចំនួន ២ កព្ចាប់​ធំ ស្មើ ១០៣.១០ ក្រាម​។​
២.​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែន ពណ៌​ទឹកប្រាក់​ស្លាក​លេខ 2u 5991 ចំនួន ១ គ្រឿង​
៣.​ទូរស័ព្ទដៃ​ចំនួន ៣ គ្រឿង​។​
៤.​ជ​ព្ជា​ី​ង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ១ គ្រឿង​។ ៥.​ខ្សែក​លោហះធាតុ​ពណ៌​លឿងចំនួន​១​ខ្សែ​បន្តោង​រង្វង់​ផ្កាឈូក​។​
៦.​ក្រ​វឹល​លោហធាតុ​ពណ៌​លឿង​លា​យស ១ គូរ​។​
៧.​ប្រាក់រៀល ៣០០០០០​រៀល​។​
៨.​អត្ត​ស​ញ្ញណ​ប័ណ្ណ ១ សន្លឹក​។​
៩.​ថង់​សំរាប់​ច្រក​ថ្នាំញៀន​ចំនួន ២ ដុំ​។​
​បច្ចុប្បន្នស្តក​រី​សង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​

 

img20170813 (1) img20170813 (2) img20170813 (3)


Source link

x

Check Also

ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញ សឹង សំអុល អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល ...

មេ​ឈ្មួញ គង់ ក្រឹ​ង កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រឈម​នឹង​សេចក្ដី​វិនាស

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ...