សៀវម៉ៃរាត្រីមិនសាកពិតជាស្តាយក្រោយ

 

ការ​ញ៉ាំ​អាហារ​ប្លែក​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ថ្លា​ និង​រីករាយ​ដើម្បី​បំភ្លេច​ជីវិត​ស្មុគ​ស្មាញ​។​ ​ថ្ងៃនេះ​ Sabay​ ដើរ ​សូម​ណែ​នាំ​នូវ​សៀវម៉ៃ​រាត្រី​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​លេង​យប់​ ក៏​ដូចជា​អតិថិជន​ដែល​ស្វែង​រក​អាហារ​ញ៉ាំ​ប្លែក​ៗ​នៅ​ពេល​យប់​។​

 

photo-license

 

​សៀវម៉ៃ​នេះ​មាន​រសជាតិ​ឆ្ងាញ់​ជាប់​មាត់​ ហើយ​បន្ទាប់​ពី​បន្ថែម​ទឹក​ម្ទេស​ និង​ម្រេច​រួច​មក​ អ្នក​អាច​ជ្រលក់​វា​ជាមួយ​ឆា​ខ្វៃ​ដែល​មាន​សាច់​នំ​ទន់​ល្មើយ​ដែល​ត្រូវ​គ្នា​ម៉ាច់​នឹង​សៀវ​ម៉ៃ​ពិសេស​នេះ​តែ​ម្តង​។​ ​បន្ថែម​ពី​នេះ​ហាង​សៀវម៉ៃរាត្រី​ក៏​មាន​ផ្តល់​នូវ​ទឹក​តែ​ស្លឹក​តើយ​ដ៏​ក្រអូប​ឈ្ងុយ​ឥត​គិត​ថ្លៃ​ដើម្បី​ធ្វើ​ឲ្យ​រសជាតិ​អាហារ​កាន់​តែ​មាន​ឱ​ជា​រស​បន្ថែម​មួយ​កម្រិត​ទៀត​។​ ប្រសិន​អ្នក​ចង់​ញ៉ាំ​អាហារ​ផ្សេង​ពីនេះ​ ហាង​សៀវម៉ៃ​រាត្រី​ក៏​មាន​ផ្តល់​ជូន​​គាវ​ បាយ​ផាក់​ឡូវ​ ម៉ីស៊ុប​ និង​បាយ​សាច់​ជ្រូក​ពិសេស​ផង​ដែរ​។​

 

​ហាង​សៀវ​ម៉ៃ​រាត្រី​
​ម៉ោង​បើក​៖ ៧​ យប់​ដល់​ទាប​ភ្លឺ​
​អាសយដ្ឋាន​៖ ផ្លូវ​ ២៤០​ នៅ​ឈាង​ Lotteria​ ផ្លូវ​មុនីវង្ស​
​ទូរសព្ទ​៖ ០៩៨​ ៤៣៤​ ៤៤៤​

 

អត្ថបទ៖ Sam

Source link

x

Check Also

មីគោកឆ្ងាញ់ប្រចាំគ្រួសារ

ចង់សាកញ៉ាំមីគោកបែបចិនម្តងអត់? មានមិនអ្នកអានច្រើនណាស់រអ៊ូរឿងញ៉ាំអី ថាពិបាករកកន្លែងទៅ តែម្តងនេះសាកទៅញ៉ាំអីនៅ​ហាងមីគោកម្តងទៅ មិនថាមិត្តអ្នកអានឃ្លានពេលណាទេគឺអាចជួយបានទាំងអស់ ...

បុក​ល្ហុង​ខ្មែរ​រសជាតិ​ខ្មែរ​សុទ្ធសាធ១០០% ឃើញ​ភ្លាម​ស្រក់​ទឹក​មាត់

ថ្ងៃ​នេះ Sabay ដើរ​សូម​ណែនាំ​ចំណី​មាត់​មួយ​មុខ​ទៀត​ហើយ​គឺ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​មាន​រសជាតិ​កាពិ និង​ប្រហុក​ជា​ពិសេស​​នោះ​គឺ​ម្ទេស​ហិល​ហ្នឹង​ហ៎្មង! អាហារ​មួយ​មុខ​នោះ​គឺ​បុក​ល្ហុង​ខ្មែរ​ពិតៗ ...