សាលា​ក្រុង​សុំ​មិន​ឆ្លើយតប​ការ​រិះគន់​រឿង​មិន​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ

អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុង​សន្និសីទ​សារព័ត៌មាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។  RFA/Leng Maly

ដោយ ប្រាជ្ញ ចេវ RFA 2017-04-19

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ សុំ​មិន​ឆ្លើយតប​ចំពោះ​ការ​រិះគន់​របស់​មន្ត្រី​វាំង ករណី​មិន​បាន​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ សម្ដេចឪ និង​សម្ដេចម៉ែ នៅ​ទី​សាធារណៈ​សំខាន់ៗ​ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ​នេះ។

ការ​មិន​ឆ្លើយតប​ក្រោយ​ពេល​ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ រិះគន់​ថា​ការ​មិន​បាន​តាំង​បង្ហាញ​ព្រះ​ឆាយាល័ក្ខណ៍ ជា​ការ​ធ្វេសប្រហែស​របស់​អភិបាល​ក្រុង​ភ្នំពេញ និង​ក្រសួង​ទេសចរណ៍។

អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក មាន ចាន់យ៉ាដា ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​១៩ ខែ​មេសា ថា តើ​មន្ត្រី​វាំង​ផ្អែក​លើ​អ្វី​ដែល​ចោទ​ថា ជា​ការងារ​របស់​សាលា​រាជធានី​ភ្នំពេញ។ លោក​ថែម​ទាំង​អះអាង​ថា សាលា​ក្រុង​បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​មាន​ការ​រៀបចំ​តុបតែង​លំអ​ដាក់​រូប​ព្រះ​ឆាយាល័ក្ខណ៍​ថែម​ទៀត​ផង៖ «បាទ! សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។ គាត់​ថា​គាត់​ផ្អែក​លើ​អី ហើយ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​ណែនាំ​ដែរ»។

ជុំវិញ​ការ​ថ្លែង​របស់​ភាគី​សាលា​ក្រុង​ភ្នំពេញ​ដូចនេះ ទីប្រឹក្សា​ព្រះរាជ​លេខាធិការដ្ឋាន​ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ លោក អ៊ុំ ដារ៉ាវុធ និយាយ​ថា ការ​រិះគន់​របស់​លោក​ដើម្បី​ស្ថាបនា ដូច្នេះ​សាលា​ក្រុង​ធ្វើ​យ៉ាង​ណា​នោះ ជា​សិទ្ធិ​របស់​សាលា​ក្រុង​ភ្នំពេញ​ទេ៕

Source link

x

Check Also

CNRP official in Pursat in hit-and-run

CNRP President for Pursat province ...

លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

លោកស្រី ពុង ឈីវកេក (​កណ្ដាល​) សម្ដេចឪ ...