សាលដីកា​សំណុំរឿង​លោក ហេង ពៅ នឹង​ប្រកាស​នៅ​ចុងខែ​កញ្ញា​នេះ​ | មាតុភូមិ

សាលដីកា​សំណុំរឿង​លោក ហេង ពៅ នឹង​ប្រកាស​នៅ​ចុងខែ​កញ្ញា​នេះ​

fn-2017-09-13-14-24-00-0

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម ទាក់ទង​សំណុំរឿង​មួយ​របស់លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ ពីបទ​ចោទ « រក្សាទុក​ប្រាក់​ក្លែងក្លាយ » ដែលជា​សំណុំរឿង​មួយ​ក្នុងចំណោម

​សំណុំរឿង​ជាច្រើន​ទៀត ។​
​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា​នេះ បាន​បើកសវនាការ​រឿងក្ដី លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ ចំនួន​ពីរ​សំណុំរឿង តែ​សវនាការ​ធ្វើបាន​តែមួយ​សំណុំរឿង​ប៉ុណ្ណោះ ។ សំណុំរឿង​ទី​១​នោះ គឺ​បទល្មើស «​រក្សាទុក​ប្រាក់​ក្លែងក្លាយ​» ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ឃុំ​តាខ្មៅ ស្រុក​តាខ្មៅ ខេត្តកណ្ដាល កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ និង​សំណុំរឿង​ទី​២ គឺ​បទល្មើស «​បង្ខាំង​មនុស្ស​ខុសច្បាប់​» ប្រព្រឹត្ត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០០៣ ៕

fn-2017-09-13-14-24-00-0

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...