សហគមន៍​អន្តរជាតិ​បង្ហាញ​នូវ​ការភ័យព្រួយ​យ៉ាងខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​

កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​របស់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ ស្ថានទូត​អូស្ត្រាលី បានចាត់ទុក​សកម្មភាព​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុងការ​លុបចោល​គណ​បក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​ចេញពី​ឆាកនយោបាយ​នោះ​ថា កំពុង​ធ្វើ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ហើយ​អាចធ្វើ​ឲ្យ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​ដំណើរការ​បោះឆ្នោតជាតិ​ដោយ​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​ប្រកបដោយ​តម្លាភាព​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។

នៅក្នុង​សេចក្ដីថ្លែងការណ៍​លើកដំបូង​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​បរិយាកាស​អំណោយ​ផល និង​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដើម្បី​អនុវត្តន៍​បាន​នូវ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការប្រមូលផ្ដុំ ព្រមទាំង​បើក​ឲ្យ​មាន​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​សារព័ត៌មាន​ដែល​រស់​រវើក សង្គម​ស៊ីវិល​ដែល​សកម្ម និង​គណបក្សប្រឆាំង​ដែល​អាច​ជឿជាក់​បាន​ដោយសារ​ក្រុម​ទាំងនេះ គឺជា​ធាតុ​ផ្សំ​នៃ​សង្គម​ប្រជាធិបតេយ្យ​មិនអាច​ខ្វះ​បាន​។ ស្ថានទូត​អូស្ត្រាលី បានទាមទារ​ឲ្យ​ដំណើរការ​បោះឆ្នោតជាតិ​នាពេលខាងមុខ​អនុវត្តន៍​ឡើង​ដូច​រូបភាព​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។

កាលពី​ថ្ងៃទី​១២ ខែតុលា កន្លងទៅនេះ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​សម្ដែង​ការភ័យព្រួយ​ជាខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ ឧ​ត្ត​ម​ស្នងការ​អង្គការ​ប្រជាជាតិ​បានទាមទារ​ឲ្យ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ​និង​សេរី​ពហុបក្ស ការពារ​សិទ្ធិមនុស្ស និង​គោរព​រដ្ឋធម្មនុញ្ញ ដើម្បី​ទប់ស្កាត់​ការវិលត្រឡប់​ទៅរក​ការដឹកនាំ​បែប​រដ្ឋ​ឯកតោភាគី​។ ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ក្រុមអ្នកវិភាគ​នយោបាយ​បាន​លើកឡើងថា សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់ ហើយ​រាល់​ទង្វើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រឿង​មិនអាច​បិទបាំង​បានទេ​៕

22365439_2056415041253476_5447830169198219463_n22366796_1701102373297701_2576881768208315686_n22365517_1701102336631038_6588110424948923960_n

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...