Don't Miss

សម្តេច​តេ​ជោ ៖ នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ គឺ​ខ្មែរ​ទាំងអស់គ្នា​ឈ្នះ​

សម្តេច​តេ​ជោ ៖ នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ គឺ​ខ្មែរ​ទាំងអស់គ្នា​ឈ្នះ​

4-3

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម facebook របស់​សម្តេច​ផ្ទាល់​ថា នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ “​ឈ្នះ​ទាំងអស់គ្នា​” គឺ​ខ្មែរ​ទាំងអស់គ្នា​ឈ្នះ

កម្ពុជា​ទាំងមូល​មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ច្រើនឡើង​ក្នុងការ​កសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនោះ ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​បន្ត​គ្រប់គ្រង​តំបន់​មួយចំនួន​ដែល​ពួកគេ​កាន់កាប់​ជាមួយនឹង​គ្រឿង​អាវុធ​យុ​ទ្ឋ​ភ័​ណ្ឌ​យ៉ាងច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​។ នៅពេលនោះ​ពួកគេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជាច្រើន​ដល់​ប្រទេស ជាតិ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​
​ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត និង​កម្ម​សិទ្ឋិ​នានា​របស់​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅពេល​ពួកគេ​ទម្លាក់អាវុធ​វិល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែមួយ និង​នាយករដ្ឋមន្ត្រី​តែមួយ ទើបបាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ​៕

4-3

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...