សមត្ថកិច្ច​ស្រុក​អូ​រយ៉ា​ដាវ បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​ធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​

កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បង្ក្រាប​រថយន្ត​ធុន​ទេសចរណ៍​ដឹកឈើ​គ្រញូង​និង​ឈើ​ធ្នង់​ខុសច្បាប់​ចំនួន​២​គ្រឿង​នៅ​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ ប៉ុន្តែ​ការបង្ក្រាប​នោះ​ធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង ព្រោះ​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយសារតែ​សមត្ថកិច្ច​ចម្រុះ​មិន​បង្ក្រាប​តាម​ដងផ្លូវ ហើយ​បែរមក​បង្ក្រាប​នៅក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​ទៅវិញ​។ ប្រភព​ខ្លះ​បាន​លើកឡើងថា ប្រហែល​ម្ចាស់​រថយន្ត​ដឹកឈើ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ក្នុងស្រុក​អូរ​យ៉ា​ដាវ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​តែម្តង​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​កាលពី​រំលងអធ្រាត្រ ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា​នៅពេល​បង្ក្រាប​រឹបអូស​បាន​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ចំនួន​៥៦០​គីឡូក្រាម​ស្មើនឹង​០,៤៤​ម៉ែត្រគូប និង​ឈើ​ធ្នង់​ចំនួន​១០៥២​គីឡូក្រាម​ស្មើនឹង​០,៨៤០​ម៉ែត្រគូប​។ រថយន្ត​ទាំង​២​គ្រឿង​នោះ​ត្រូវបាន​ឈ្មួញ​ប្រើប្រាស់​សម្រាប់​ដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ជា​យូរ​មកហើយ​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ទើបតែ​នៅពេលនេះ​សមត្ថកិច្ច​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​អូ​រយ៉ា​ដាវ ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ហើយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ មិន​សប្បាយចិត្ត​នោះទេ​ដោយសារ​ត្រូវ​បាត់បង់​ផលប្រយោជន៍​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ការដែល​ឈ្មួញ​ជាច្រើន​នាក់​អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​លោក អន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​កំពុង​ល្បី​ខាង​ពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​នៅពេល​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរ​យ៉ា​ដាវ បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿងក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពួកគេ​៕

jiva-pm1-500x261 jiva-pm-500x353

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...