សមត្ថកិច្ច​នៅ​ច្រក​ម៉ឺន​ជ័យ ស្រុក​កំចាយមារ កំពុង​ល្បី​ខាង​ពុករលួយ​

ថ្មីៗ​នេះ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ដូចជា បន្លែបង្ការ​ពី​ស្រុក​យួន​ចូល​តាម​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​លាតត្រដាង​ជា​សាធារណៈ​នៅ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​ជាច្រើន​ស្ថាប័ន​ប្រចាំ​នៅ​ច្រក​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ចាន់ រតនា ប្រធាន​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ គឺជា​មេខ្លោង​ពុករលួយ​ធំជាងគេ​ប្រចាំ​ច្រក​នេះ ដូច្នេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ខ្លះ​ផង​។ ដោយហេតុថា​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ប្រចាំ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ តម្រូវ​ឲ្យ​ឈ្មួញ​និង​អាជីវករ​នាំចូល​បន្លែបង្ការ​ពី​ស្រុក​យួន​បង់លុយ​កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ស្ទើ​តែ​គ្មាន​នៅសល់​ប្រាក់ចំណេញ​ដើម្បី​ដោះស្រាយ​ជីវភាព​។

​ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ពួកគាត់​រកស៊ី​ដឹក​បន្លែបង្ការ​ពី​ស្រុក​យួន​ចូល​តាម​ច្រក​ម៉ឺន​ជ័យ ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​ហើយ​ត្រូវ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​ជំរិត​យកលុយ​យ៉ាងច្រើន​។ ប្រភពពី​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា​នៅ​មាត់ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដូចជា កាំកុងត្រូល នគរបាល​ព្រំដែន ស្នាក់ការ​ច្រកទ្វារ និង​សមត្ថកិច្ច​ដទៃទៀត ហើយ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​តាម​ការកំណត់​។ ប្រសិនបើ​ឈ្មួញ​ដឹកទំនិញ​ត្រឹម​កន្លះ​រថយន្ត​ត្រូវ​បង់លុយ​ពី​៣៥​ម៉ឺន​រៀល​ឡើងទៅ ហើយ​បើ​ដឹក​ពេញ​រថយន្ត​ត្រូវ​បង់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល​ទើប​ចៀស​ផុតពី​ការរំខាន​។ រាល់​ការបង់​លុយ​របស់​ឈ្មួញ​និង​អាជីវករ គឺ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ប្រចាំ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ មិន​ចេញ​វិក្កយបត្រ​ឬ​លិខិតបញ្ជាក់​អ្វី​ឡើយ ហើយ​បើ​នរណា​មិន​ព្រម​បង់លុយ​គឺ​គេ​មិន​ឲ្យ​រថយន្ត​ឆ្លង​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​បានទេ​។

ប្រភពពី​មន្ត្រី​តូចតាច​ប្រចាំ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ បាន​ឲ្យ​ដឹងថា មិនមែន​តែ​រថយន្ត​របស់​ឈ្មួញ​និង​អាជីវក​រដឹក​បន្លែបង្កា​រ​ពី​ស្រុក​យួន​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់ គឺ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​។ មានការ​រិះគន់​ចំៗ​ថា លោក ចាន់ រតនា ប្រធាន​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ គឺជា​មេខ្លោង​ធំៗ​បំផុត​ក្នុង​ការតម្រូវ​ឲ្យ​ឈ្មួញ​និង​អាជីវករ​បង់លុយ​តាម​ការកំណត់ ហើយ​គ្មាន​ចេញ​វិក្កយបត្រ​ឬ​ឯកសារ​បញ្ជាក់​បង់លុយ​នោះឡើយ​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា សមត្ថកិច្ច​ច្រើន​ស្ថាប័ន​នៅ​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​៕

21103b8f-a0ea-427c-9570-65e257c6590a 1b5c9e2d-4f4d-4a02-a5ff-36b75fe200ba

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...