សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បុរស​២​នាក់​​ករណី​​ដើរ​លក់​ដី​ខ្យល់ 

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ​បាន​ចាប់​វ៉ៃខ្នោះ​បុរស​២​នាក់ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​ករណី ឆបោក​ប្រាក់ លក់​ដី​ខ្យល់ ខណៈដែល​ការចាប់ខ្លួន​នោះ​ធ្វើឡើង​តាម​ដីកា បង្គាប់​ឲ្យ​នាំ​ខ្លូន របស់​ចៅក្រម​ស៊ើបសួរ

នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​ចាប់​វ៉ៃខ្នោះ​នោះ​គឺ ទី​១​ឈ្មោះ ស៊ុន សៀន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​តាម​ព័ត៌មាន​ទទួលបាន​កាលពី​ឆ្នាំ​២០១៣ ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន ឆបោក ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០,០០០​ដុល្លារ​ថា យកទៅ​ទិញ​ដី​ចំនួន ៦០០០​ហិកតា នៅក្នុង​ខេត្តកំពត ប៉ុន្តែ​ចុងក្រោយ​គ្មាន​ដី​ឲ្យ​ដើមបណ្តឹង ហើយ​ត្រូវ​ដើមបណ្តឹង​ប្តឹង​ឲ្យ​ចាប់ខ្លួន​តែម្តង​៕

89168286b36a3d19f34b58a09e549d4f

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...