សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​ពាក់​ពន្ធ័​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​ឆ្លូង

ក្រចេះ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​កំពង់ចាម​បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន  នគរបាល​ស្រុក​ឆ្លូង​នឹង​ប៉ុស្ត៏ន​រគបាល​រដ្ឋបាលឃុំ​ហាន់ជ័​យបាន​ឃាត់ខ្លួន​ជនសង្ស័​យ​ចំនួន​០៤​នាក់​ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ភូមិ​ហាន់ជ័យ​ទី​៤​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង​ជាង​១០​យប់​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។

​មន្ត្រី​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ឆ្លូង បានឲ​ដឹងថា​ជនសង្ស័​យ​ទាំង​០៤​នាក់​មាន ឈ្មោះ ១៖ ទិ​ត្យ សេងហុង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ២៖ ផូ ចាន់​ម៉េង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មាន​មុខរបរ​ជា​ជាង​ដែក ៣៖ ទិ​ត្យ ចាន់​សុភ័​ក្រ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មាន​មុខរបរ​ជា​ជាង​ឡាន ៤៖​ឈ្មោះ កៃ កហើត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម ជនសង្ស័យ​ទាំង​០៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ហាន់ជ័យ​៤ ឃុំ​ហាន់ជ័យ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដកហូត​បាន​នៅ​វត្ថុតាង​រួមមាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​នឹង​ដាវ​ចំនួន​២​ដើម​ហើយ​ម៉ូតូ ២​គ្រឿង​(​សេរី​dream Honda ឆ្នាំ​២០១៥​មួយ​គ្រឿង​នឹង​ឆ្នាំ​២០១៦​មួយគ្រឿង​) ជ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​នឹង​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​(​ម៉ាក​ចុច​ពិល​៥​គ្រឿង ម៉ាក​សាំ​សុង​៣​គ្រឿង​នឹង​ម៉ាក​អាយ​ហ្វូន​២​គ្រឿង​)  រួម​ទាំង​សម្ភា​រះ​វិច​ខ្ចប់​គ្រឿងញៀន​ជាច្រើន ។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឆ្លូង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វីធិ​ច្បាប់​៕
​ដោយ ៖ កិះ​ខន​

 

 

r180112a1 r180112a3 r180112a2

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...