Don't Miss

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ករណី​បង្ខាំង​មនុស្ស​បង្ខំឲ្យ​រួមភេទ 

ខេត្ត​ព្រះសីហនុ ៖ បុរស​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់​ឃាត់ខ្លួន​ពាក់ប័ន្ធ​ករណី​បង្ខាំង​ស្ដ្រីជន​ជាតិខ្មែរ​៥​នាក់​នៅក្នុង​ផ្ទះ ដោយ​បង្ខំ​ឲ្យ​រួមភេទ​ជាមួយ​ទើប​ដោះលែង តែ​មិនបាន​សម្រេច​ក៏ ត្រូវ​បង្ក្រាបបាន​ទាន់

ពេល​នៅ​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ​។​
 លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​២១ និង​៣0​នាទី កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ថា នៅផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ ២ សង្កាត់​៣ ក្រុងព្រះសីហនុ មាន​ករណី​បង្ខាំង​មនុស្ស​ខុស ច្បាប់​មួយ​កើត ឡើង​។ កម្លាំង​កា​រិ​យា ល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​មូល ដ្ឋា​ន​ចុះទៅ​ដល់ផ្ទះ​កើតហេតុ ដោយ​ឲ្យ​ជនសង្ស័យ ជា​ជនជាតិ​អូស្ត្រាលី ឲ្យ​ចាក់សោ​របើក​ទ្វារផ្ទះ តែ​ជនសង្ស័យ​ពុំ​ព្រម​តាម​ការស្នើសុំ​របស់​សម​ត្ថ​កិច្ច ឡើយ ។ រហូតដល់​ម៉ោង ១​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​ការអនុញ្ញាត ពី​លោកស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ទើប​កម្លាំង​ជំនាញ បានសម្រេច​កាត់​សោរ​ផ្ទះ នាំខ្លួន ជនសង្ស័យ​និង​ជនរងគ្រោះ​សរុប​ចំនួន ៦​នាក់ (​ជនរងគ្រោះ​៥​នាក់ ស្រី​៤​នាក់ ក្នុងនោះ​ក្មេង ២​នាក់ ស្រី​១  ប្រុស​១) មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។​
​លោកស្នងការ​ខេត្ត​បន្តថា ជនរងគ្រោះ​ឈ្មោះ យូ គា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​ចោទប្រកាន់​មិត្ត​ប្រុស​របស់ខ្លួន​ជា​ជនជាតិ​អូស្ត្រាលី​ថា បាន​ចាក់សោ​ទ្វារផ្ទះ​បង្ខាំង​រូបនាង ប្អូនស្រី មានកូន​២​នាក់ និង​ក្មួយ​ស្រី​របស់​នាង​មិន​ឲ្យ​ចេញពីផ្ទះ លុះត្រាតែ​ប្អូនស្រី និង​ក្មួយ​ស្រី​របស់​នាង​យល់ព្រម​រួមភេទ​ជាមួយ​គាត់ (​ជនសង្ស័យ​) ទើបបាន​ចាក់សោ​ទ្វារផ្ទះ​បើក​ឲ្យ​ចេញ​ក្រៅ​។​
​ជនសង្ស័យ​ឈ្មោះ KING JAMES BERNARD ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ N ៣៥៧៣៦៩២ មាន​សុពលភាព ១៩ ខែតុលា ឆ្នាំ​២០២០ ទិដ្ឋាកា​លេខ EI ០១១៦២៩៩៣ មាន​សុពលភាព ២៥ ខែមេសា ឆ្នាំ​២០១៨ មុខរបរ​អ្នក​ទេសចរណ៍​។ បាន​សារ ភាព​ថា ពិតជា​បាន​ចាក់សោរ​ទ្វារផ្ទះ​មិន​ឲ្យ​ជនរងគ្រោះ​ខាងលើ​ចេញពីផ្ទះ ដូច​ការចោទប្រកាន់​ពី​ជន រងគ្រោះ​ប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​តាម​នីតិវិធី បញ្ជូនទៅ សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕

fn-2017-12-28-22-31-05-0fn-2017-12-28-22-31-06-1 fn-2017-12-28-22-31-06-2

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...