សមត្ថកិច្ចសម្រេចបាញ់ដំរីដែលជាន់ម្ចាស់ស្លាប់នៅមណ្ឌលគិរី

​ខេត្តមណ្ឌលគិរី​៖​យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង កាលពី​យប់មិញ​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​បាញ់​ដំរី​មួយ​ក្បាល​ចុះប្រេង​ដេញ​វ័ធ និង​ជាន់​ទាំង​កម្រោល​លើ​ម្ចាស់​បណ្តាល​ឲ្យ​ស្លាប់​។​


 សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ការបញ្ជា​ឲ្យ​បាញ់​ដំរី​មួយ​ក្បាល​នេះ​ឱ្យ​រងរបួស​គឺ​ដើម្បី​ទប់ស្កាត់​បញ្ហា​កើតមាន​បន្តទៀត ដោយសារ​ដំរី​ស្រុក​ឈ្មោល​១​ក្បាល​នេះ​មាន​ភាពកាចសាហាវ​ពេក រហូតដល់ សម្លាប់​មនុស្ស​ឱ្យស្លាប់​ម្នាក់ ហើយ​បន្ត​គំរាមកំហែង​កំទេច​ផ្ទះសម្បែង ប្រជាពលរដ្ឋ​ឱ្យ​ខូចខាត​ចំនួន​៦​ខ្នង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​មួយគ្រឿង​ទៀត​។​
​គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៧​កន្លង​នេះ​ហ្មដំរី​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ដំរី​របស់ខ្លួន​ចុះប្រេង ដេញ​វ័ធ និង​ជាន់​ទាំង​កម្រោល ស្ថិតនៅ​ចំណុច​អូរ​មី​ស សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ជនរងគ្រោះ​ឈ្មោះ ជើង ទៀម អាយុ​៤៥​ឆ្នាំ ជនជាតិ​ព្នង​ជា​ម្ចាស់​ហ្មដំរី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​
​សេចក្តីរាយការណ៍​ខាងលើ​បន្ថែមថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៧​នេះ ដំរី​កាច​សាហាវ​មួយ​ក្បាល​នេះ​កំពុង​រងរបួស​៕

fn-2017-04-07-08-52-06-5fn-2017-04-07-08-52-06-3

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...