សមត្ថកិច្ចតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ នៅតែរងការរិះគន់រឿងពុករលួយ

សមត្ថកិច្ចតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដូចជាច្រកអូរស្មាច់ ក្រុងសំរោង ច្រកជាំស្រងាំ ស្រុកអន្លង់វែង និងច្រកជប់គគីរ ស្រុកបន្ទាយអម្ពិល ជាដើមនៅតែត្រូវប្រជាពលរដ្ឋរិះគន់ទៅលើទង្វើមិនប្រក្រតីរបស់ពួកគេដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងក្រអឺតក្រទម។ ជាក់ស្តែងនៅច្រកអូរស្មាច់ មន្ត្រីគយកំពុងរងការរិះគន់ពីរឿងជំរិតយកលុយពី ឈ្មួញនិងអាជីវករតូចតាចតាមអំពើចិត្ត ហើយបែរជាបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ជាងនេះទៅទៀតសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរ ស្មាច់បានយកលុយថ្លៃធ្វើប័ណ្ណឆ្លងដែនលើសពីអ្វីដែលក្រសួងមហាផ្ទៃបានកំណត់ ដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់ឥតឈប់ឈរ។

នៅច្រកទ្វារអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ក៏កើតមានរឿងរ៉ាវមិនខុសពីអ្វីដែលកំពុងកើតមាននៅច្រកអូរស្មាច់ នោះដែរហើយរហូតមកដល់ពេលនេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មិនទាន់ចាត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ករណីមន្ត្រីគយ មន្ត្រីនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតនៅច្រកជាំស្រងាំ ត្រូវបានឈ្មួញ អាវជីករនិងប្រជាពលរដ្ឋតវ៉ាច្រើនលើកមកហើយ ក៏ប៉ុន្តែទាំងអាជ្ញាធរ ខេត្តឧត្តរមានជ័យ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធធ្វើជាមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបក្រុមសមត្ថកិច្ចជាច្រើនស្ថាប័ន ប្រចាំច្រកទ្វារអន្តរជាតិជាំស្រងាំ កាន់តែបានដៃក្នុងការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយគាបសង្កត់ប្រជាពលរដ្ឋយ៉ាងគឃ្លើន។

ចំណែកសមត្ថកិច្ចនៅច្រកជប់គគីរ ស្រុកបន្ទាយអម្ពិល ត្រូវបានប្រជាបលរដ្ឋរិះគន់ថា កំពុងឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលប្រេងសាំងគេចពន្ធ ក៏ដូចជាទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងអនាធិបតេយ្យដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ច្រកអូរស្មាច់ ច្រកជាំស្រងាំ និងច្រកជប់គគីរ បានឲ្យដឹងទៀតថានៅពេលអាជីករ និងពលរដ្ឋដឹកកសិផលដូចជាដំឡូងមី ពោត សណ្តែក ទៅលក់នៅស្រុកសៀមតែងតែត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំច្រកទាំង៣នេះជំរិតយកលុយថ្លែបាយថ្លៃទឹក តាមរបៀបពុក រលួយយ៉ាងកំរោលតែម្តង។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ក្រុមមន្ត្រីជំនាញនិងសមត្ថកិច្ចនៅច្រកអូរស្មាច់ ច្រកជាំស្រងាំ និងច្រក ជប់គគីរ តទៅទៀតទេព្រោះសព្វថ្ងៃនេះពួកគេកំពុងតែគាបសង្កត់ប្រជាពលរដ្ឋទន់ខ្សោយយ៉ាងពេញបន្ទុក៕

18051521_301869863567314_186270164_n 18052522_301869890233978_1245808988_n

Source link

x

Check Also

ចាក់​សាំង​ក្បែ​ចង្ក្រាន​ឆេះ​ផ្ទះ​អស់ពី​ខ្នង​លេង​!

​ខេត្ត​មណ្ឌល​គី​រី ៖ ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ពី​ខ្នង ស្ថិតនៅ​ភូ​មុ​ពូ​ទុង ឃុំ​ចុង​ផ្លាស ...

​មិន​ស័ក្តិសម​នឹង​ឈ្មោះ ! កម្ពុជា​ជា​ប្រទេស​កសិកម្ម តែ​នាំចូល​បន្លែ​ជិត​១​លាន​តោន​ក្នុង​១​ឆ្នាំៗ ដែល​ភាគច្រើន​ពី​ស្រុក​យួន​

​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​អង្គការសហប្រជាជាតិ​ដែល​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី «​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ​សម្រាប់​ទីផ្សារ​កម្ពុជា​» រៀបចំឡើង​ដោយ អគ្គនាយកដ្ឋាន​កសិក​ម្ម​នៃ​ក្រសួងកសិកម្ម ...