សមត្ថកិច្ចជំនាញក្នុងខេត្តស្វាយរៀង នៅតែបន្តអនុញ្ញាតឲ្យឈ្មួញសម្រុកដឹកជ្រូកយួនចូលតាមច្រករបៀង

ច្រករបៀងព្រែកពក ច្រករបៀងថ្នាធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល និងច្រករបៀង ក្បាលចាម ច្រករបៀងត្រឡោកបែក ច្រករបៀងបាត្រាស់ ឃុំដូង ច្រករបៀងគគីរ និងច្រករបៀងខ្សែដែក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា កំពុងមានករណីនាំចូលជ្រូកពីប្រទេសយួនច្រើនសម្បើមណាស់ដែលជ្រូកទាំងនោះមានទាំងជ្រូកខុសច្បាប់ និងជ្រូកមានជំងឺផងដែរ។

ប្រជាពលរដ្ឋបានរៀបរាប់ដើមសប្តាហ៍នេះថាលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀងបានចេញសេចក្តីប្រកាសឈប់ឲ្យក្រុមហ៊ុននាំជ្រូកពីប្រទេសយួនចូលមកខេត្តស្វាយរៀង គឺផ្អាកការនាំជ្រូកចូលមួយរយៈ ក៏ប៉ុន្តែការពិតជ្រូកនៅតែហូរចូលមកដដែល។ ប្រភពដដែលបានបន្ថែមថា ក្រុមឈ្មួញបានផ្លាស់ប្តូររូបភាពពីការដឹកតាមរថយន្តធុនធំមកដឹកតាមម៉ូតូ និងម៉ូតូរ៉ឺម៉កវិញ ហើយបានដឹកទៅដាក់ប្រមូលផ្តុំគ្នាតាមផ្ទះឈ្មួញ ដោយឲ្យពេទ្យសត្វបញ្ជាក់លើលិខិតដើម្បីដឹកជ្រូកចូលទៅរាជធានីភ្នំពេញតាមរថយន្តធុនធំឆ្លងកាត់ផ្លូវជាតិលេខ១។

ទន្ទឹមនឹងនេះក៏មានករណីជនជាតិយួនដឹកសាច់ជ្រូកពីប្រទេសយួនតាមម៉ូតូចូលមកដើរលក់តាមផ្ទះធ្វើឲ្យខ្មែរអ្នកលក់ដូរតាមផ្ទះបាត់បង់មុខរបរ ហើយអ្នកចិញ្ចឹមជ្រូកតាមផ្ទះក៏នាំគ្នាឈប់ចិញ្ចឹមជ្រូកដោយសារ កូនជ្រូកថ្លៃ ចំណីក៏ថ្លៃ ខណៈជ្រូកយួនថោកជាង ហើយឈ្មួញយួនដឹកដល់ផ្ទះ។ ដូច្នេះទូទាត់ការចំណាយ គ្មានចំណេញទើបឈប់ចិញ្ចឹមដែលធ្វើឲ្យឈ្មួញយួនកាន់តែបានចិត្ត ហើយខ្មែរកាន់តែប្រឈមនឹងការលំបាកខ្លាំងឡើងៗ។

ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានស្តីបន្ទោសលើសមត្ថកិច្ចជំនាញដែលមានមន្ត្រីពេទ្យសត្វ មន្រ្តីកាំកុងត្រូល និងនគរបាលការពារព្រំដែនជាដើមថា ជាអ្នកបើកដៃឲ្យឈ្មួញខ្មែរ និងយួននាំជ្រូកចូលប្រទេសកម្ពុជាតាមអំពើចិត្តដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរនិងឈ្មួញខ្មែរខាតបង់ជាបន្តបន្ទាប់។ ប្រភពដដែលបានបញ្ជាក់ថា បញ្ហាខាងលើនេះកើតឡើងច្រើនឆ្នាំមកហើយ ប៉ុន្តែរដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនអាចដោះស្រាយឲ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពនៅឡើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមយ៉ាងខ្លាំង៕

IMG_2360 IMG_2361

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...