សង្វៀន​បញ្ជល់មាន់​នៅ​ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម កំពុងដំណើរការ​យ៉ាង​រលូន​

​ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​ហើយ​កំពុងដំណើរការ​យ៉ាងរ​លូន ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចាត់វិធានការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ក្នុង​ឃុំ​សូ​ទិព្វ ជាបន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ បើ​មិន​ដូច្នេះ​ទេ​ល្បែង​បញ្ជល់មាន់​ក្នុង​ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ អាចធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ជាមិនខាន​។

តាម​ការអះអាង​របស់​ពលរដ្ឋ​ក្នុងភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​នោះ​ម្តង​ហើយ ប៉ុន្តែ​ឥឡូវ​ស្រាប់តែ​គេ​អាច​បើក​លេង​ឡើងវិញ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​សង្វៀន​បញ្ជ​ល់​មាន់​ក្នុង​ឃុំ​សូ​ទិព្វ បើក​លេង​ឡើងវិញ​យ៉ាង​រលូន គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក គួច ចំរើន ដែលជា​អភិបាលខេត្ត​កំពង់ចាម និង​លោក ឯម កុសល ដែលជា​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ចាត់វិធានការ​លុបបំបាត់​សង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ជាបន្ទាន់​បំផុត​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុង​ឃុំ​សូ​ទិព្វ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​នៅក្នុង​ភូមិ​ស្រម៉ គឺមាន​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ម្នាក់​គឺជា​អ្នកចេញ​មុខ​កាង​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ម្នាក់​នោះ មិន​ត្រឹមតែ​កាង​សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​ជើងព្រៃ ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​កាង​ល្បែងស៊ីសង​នៅក្នុង​ស្រុក​ចំការលើ និង​ស្រុក​កំពង់សៀម​ទៀតផង​។ ដូច្នេះ​ប្រសិនបើ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​ជើងព្រៃ និង​បណ្ដា​ស្រុក​នានា​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

IMG-20170928-WA0053លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម  chor-kok chhor-kok1-375x500

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...