ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា​បញ្ជល់មាន់ បៀ​អាប៉ោង និង​កន្ទុយលេខ នៅតែ​រាលដាល​យ៉ាង​អនាធិបតេយ្យ​ហើយ​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ និង​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា កន្លងមក​សមត្ថកិច្ច​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​តែ​អ្នកបើក​ល្បែងស៊ីសង​តូចតាច ចំណែក​អ្នកបើក​ល្បែងស៊ីសង​ធំៗ​និង​មាន​ខ្នងបង្អែក​រឹងមាំ គឺ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ បាន​ឲ្យ​ដឹងថា​នៅក្នុង​ភូមិ​របស់​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​គ្រប់គ្រង​ដោយ​ឈ្មោះ ភួង មេត្តា ជា​មន្ត្រី​យោធា​នៅ​វរ​សេនា​តូច​ការពារ​ដែនអាកាស​លេខ​៩១ ហើយ​មានការ​ចូលរួម​ភាគហ៊ុន​ពី​សំណាក់​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​។ ដោយសារ​លោក យឹម សារ៉ាន់ ពាក់ព័ន្ធ​នឹង​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​ព្រៃទា​នោះ​ហើយ ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​ព្រោះ​ខ្លាច​ប្រឈម​នឹង​ការគំរាមកំហែង​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ចោមចៅ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សង្វៀន​បញ្ជល់​មាន់នៅ​ក្នុងភូមិ​ព្រៃទា កំពុងដំណើរការ​យ៉ាង​រលូន​ហើយ​ក្នុង​មួយថ្ងៃៗ​អ្នកគ្រប់គ្រង​សង្វៀន​បញ្ជល់មាន់​នោះ​អាច​ប្រមូលបាន​លុយរាប់​ម៉ឺន​ដុល្លារ​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុសច្បាប់ ព្រោះ​លោក យឹម សារ៉ាន់ មាន​តួនាទី​ក្នុងការ​បង្ក្រាប​បទល្មើស​ពង្រឹង​សន្តិសុខ​សង្គម ហើយ​ផ្ទុយទៅវិញ​លោក យឹម សារ៉ាន់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ទង្វើ​របស់លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​គំរូ​មិនល្អ​សម្រាប់​អធិការនគរបាល​តាម​បណ្ដា​ខណ្ឌ​ដទៃទៀត ក្នុងខណៈដែល​តាម​បណ្ដា​ខណ្ឌ​មួយចំនួន​ល្បែងស៊ីសង អំពើចោរកម្ម បទល្មើស​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​៕

751840c0-b3be-11e7-aa1e-694b5cc7ce12លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ
25395199_396305877457045_1823012893_n170218122637_04

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...