ល្បែងស៊ីសង​នៅកាស៊ី​ណូ​ខុសច្បាប់​ក្នុងស្រុក​ពាម​រក៍ ខេត្តព្រៃវែង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​

​ថ្មីៗ​នេះ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ឃុំ​ពាម​រក៍ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​កាស៊ីណូ​អត់​យីហោ​២​កន្លែង​កំពុងដំណើរការ​យ៉ាងរ​លូន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​ពលរដ្ឋ​ក្នុង​ឃុំ​កោះ​រកា ជាច្រើន​ចូលទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ខុសច្បាប់​ទាំង​២​ទីតាំង​នោះ​យ៉ាង​គគ្រឹកគគ្រេង ហើយ​អ្នកខ្លះ​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់​។ ល្បែងស៊ីសង​ដែល​កំពុង​ពេញនិយម​នៅក្នុង​កាស៊ីណូ​ទាំង​២​កន្លែង​នោះ គឺ​ល្បែង​បញ្ជល់មាន់​ដោយ​ក្នុង​១​គូៗ​មាន​ដាក់​ដើម​ថា​ន់​ដល់​ទៅ​រាប់ពាន់​ដុល្លារ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​អំពាវនាវ​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ​២​កន្លែង​នៅក្នុង​ភូមិ​កោះ​រកា ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា ចាប់តាំងពី​កាស៊ីណូ​អត់​យីហោ​ទាំង​២​កន្លែង​នោះ បើក​លេងល្បែង​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ផ្សេងៗ​ទៀត គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម និង​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​អ្នកភូមិ​ខ្លះ​ចាញ់ល្បែង​អស់​លុយកាក់​ទ្រព្យសម្បត្តិ​ដីធ្លី​ផ្ទះសម្បែង​ជា​បន្តបន្ទាប់​ដោយសារ​វក់​នឹង​ល្បែងស៊ីសង​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោក ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង ពិនិត្យឡើងវិញ​ទៅលើ​ករណី​កាស៊ីណូ​គ្មាន​យីហោ​២​កន្លែង​កំពុងបើក​លេងល្បែង​នៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ ហើយ​ចាត់វិធានការ​ទប់ស្កាត់​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កោះ​រកា បាន​ឲ្យ​ដឹងថា ម្ចាស់​កាស៊ីណូ​ទាំង​២​កន្លែង​នោះ​ទំនង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​បើក​កាស៊ីណូ​ដោយ​មិនចាំបាច់​លើក​ស្លាក​យីហោ ហើយ​អាច​ដំណើរការ​យ៉ាង​រលូន​និង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​កុះករ​។ ជាធម្មតា​កាស៊ីណូ​នៅតាម​តំបន់​ព្រំដែន ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ឡើយ គឺ​បើក​សម្រាប់​ឲ្យ​ជនបរទេស​ចូល​លេងល្បែង ក៏ប៉ុន្តែ​អ្នក​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​២​កន្លែង​នៅ​ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ គឺមាន​ពលរដ្ឋ​ខ្មែរ​ដល់​ទៅ​៩៥​ភាគរយ​ទៅវិញ​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​កាស៊ីណូ​អត់​ច្បាប់​នៅ​ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​និង​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ផងដែរ​៕

26637874_1981219472116613_677317768_n-500x375 26612994_1981219468783280_1298682021_o-500x281 26637944_1981219458783281_620057480_n-375x500

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...