ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត កំពុង​រាលដាល​ឡើងវិញ​នៅ​ក្រុង​បាត់ដំបង

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ឬ​ប្រព័ន្ធ​អន​ឡាញ​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ក្រុង​បាត់ដំបង ហើយ​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង និង​អភិបាលក្រុង​បាត់ដំបង មិន​ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅ​ក្រុង​បាត់ដំបង ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះ អាចធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែខ្លាំង​ដល់​សន្តិសុខ​សង្គម ជាពិសេស​អំពើចោរកម្ម​លួច​ប្លន់ និង​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ជាមិនខាន​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ទីតាំង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែល​កំពុងដំណើរកា​រយ៉ា​ងរ​លូន​សព្វថ្ងៃនេះ​មានដូចជា នៅ​ចំណុច​ខាងជើង​ក្លឹប​កម្សាន្ត​ស្កា​យ ភូមិ​រំចេក​៤ ចំនួន​១​កន្លែង​, ចំណុច​ខាងជើង​ផ្សារ​ទំនើប​បុរី​ថ្មី ក្នុងភូមិ​កម្មករ មាន​ចំនួន​២​កន្លែង​, ចំណុច​ខាងមុខ​អាហា​រដ្ឋា​ន​តោ​២​មាន​ចំនួន​១​កន្លែង និង​នៅ​ចំណុច​ខាងកើត​ចំណតរថយន្ត​ផ្សា​របឹង​ឈូក​ចំនួន​១​កន្លែង ហើយ​នៅ​ទីតាំង​ដទៃទៀត​ក៏មាន​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែរ​។ នៅ​ទីតាំង​ដូច​រៀបរាប់​ខាងលើនេះ មាន​អ្នក​ចូល​លេង​យ៉ាង​កុះករ​ជាពិសេស​សិស្សានុសិស្ស ហើយ​អ្នកខ្លះ​គេច​មិន​ចូលរៀន មិន​ស្ដាប់​ដំបូន្មាន​ឪពុកម្ដាយ និង​អាណាព្យាបាល​ដោយសារតែ​វង់​នឹង​ល្បែងស៊ីសង​។ ល្បែងភ្នាល់​បាល់ទាត់​និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្នុង​ក្រុង​បាត់ដំបង រាលដាល​កាន់តែខ្លាំង​ឡើងៗ​ក្រោយពេល​ស្ងប់ស្ងាត់​មួយរយៈ​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេល​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត រាលដាល​ឡើងវិញ​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​បាត់ដំបង និង​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅពេល​ល្បែងស៊ីសង​រាលដាល​ឡើងវិញ គឺ​អំពើចោរកម្ម ចោរលួច ចោរប្លន់ ចោរ​កាច់​សោក​ម៉ូតូ កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ក្រុង​បងធំ បងតូច ក៏​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​លោក ងួន រតនៈ ជា​អភិបាលខេត្ត និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​៕

136លោក ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង
Untitled-1 Untitled-1 - Copy

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...