ល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត មានស្ថានភាពកាន់តែអាក្រក់តែគ្មានការបង្រ្កាបពីសមត្ថកិច្ច

ក្នុងអំឡុងចូលឆ្នាំខ្មែរថ្មីៗនេះសមត្ថកិច្ចក្រុងប៉ោយប៉ែត បានរងការរិះគន់ពីប្រជាពលរដ្ឋថាបង្រ្កាបល្បែងស៊ីសងបានតែតំបន់ដាច់ស្រយាលប៉ុណ្ណោះ ខណៈបនល្បែងក្នុងទីប្រជុំជនមិនបង្រ្កាបឡើយ ហើយថែមទាំងជួយការពារទៀតផង។ មានបនល្បែងជាច្រើនក្នុងក្រុងប៉ោយប៉ែត ដែលមានបនល្បែងខ្លះមានភាពស្របច្បាប់ និងបនល្បែងខ្លះទៀតមិនស្របច្បាប់ តែសមត្ថកិច្ចជំនាញមិនបង្រ្កាបឡើយគឺបង្រ្កាបបានតែបនល្បែងនៅទីជនបទដែលបនល្បែងទាំងនោះគ្មានបក្ខគ្មានពួក និងគ្មានអ្នកកាងពីក្រោយបនល្បែង នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត។

ពលរដ្ឋមូលដ្ឋានបានបញ្ជាក់ថា អ្នកលេងល្បែងក្នុងទីតាំងខាងលើនេះមួយចំនួនបានស្រែកហ៊ោកញ្ជៀវលាន់ស្នូរទ្រហឹងអឺងកងដែលភាគច្រើនសុទ្ធតែជាខ្មែរ ហើយក៏មានជនជាតិសៀមខ្លះផងដែរ។ តែបែរជាអស់លោកសមត្ថកិច្ចមើលអត់ឃើញនិងអត់ចាត់វិធានការបង្ក្រាបឡើយ ហើយបែរជាទៅបង្រ្កាបកន្លែងលេងល្បែងតូចតាចនៅតាមទីឆ្ងាយៗនៅខាងក្រៅក្រុងប៉ោយប៉ែតទៅវិញដែលបញ្ហានេះនាំឲ្យមានការសង្ស័យថា មកពីសមត្ថកិច្ចបានយកលុយពីទីតាំងលេងល្បែងក្នុងក្រុងប៉ោយប៉ែត ជាថ្នូរនឹងការមិនបង្រ្កាបឬមិនចាត់វិធានការទប់ស្កាត់។

ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បានរិះគន់ថាសមត្ថកិច្ចក្រុងប៉ោយប៉ែត គួរតែចាត់វិធានការបោសសំអាតបនល្បែងខុសច្បាប់ដែលកើតមាននៅក្នុងក្រុងប៉ោយប៉ែត ដូចជាទីតាំងអនឡាញភ្នាល់បាល់នៅប្លុកផ្ទះសំណាក់ផ្កាយ៣ ទីតាំងអនឡាញនៅផ្លូវលីហូវ ទល់មុខស្តង់គីប នៅម្តុំកាស៊ីណូផ្កាយ៥ យ៉ាងច្រើនស្អេកស្កះស្ទើរតែរាប់មិនអស់ ហើយមានទីតាំងបញ្ជល់មាន់ប្រភេទបក្សីកីឡា១កន្លែងដ៏ធំនៅទល់មុខកាស៊ីណូហ្គោលឌិនក្រោនដែលបើកលេងជារៀងរាល់ថ្ងៃ ថែមទាំងមានបង្កប់បៀ អាប៉ោង ពីខាងក្នុងផងដែរ។

ជុំវិញបញ្ហាខាងលើនេះអាជ្ញាធរក្រុងប៉ោយប៉ែត ត្រូវបានប្រជាពលរដ្ឋស្នើឲ្យត្រួតពិនិត្យការបំពេញការងាររបស់សមត្ថកិច្ចជំនាញនៅក្នុងក្រុងប៉ោយប៉ែត ឡើងវិញព្រោះបនល្បែងខុសច្បាប់ក្នុងក្រុងប៉ោយប៉ែតដែលដំណើរការរហូតដល់សព្វថ្ងៃនេះបានក៏ដោយសារតែសមត្ថកិច្ចមិនបំពេញការងារតាមតួនាទីរបស់ខ្លួន។ ប្រភពដដែលបានបញ្ជាក់ថា បនល្បែងក្នុងក្រុងប៉ោយប៉ែត គឺជាប្រភពនៃបទល្មើសផ្សេងៗ ខណៈជីវភាពប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ភាគច្រើននៅក្រីក្ររស់ដោយសារតែដង្ហើមសេដ្ឋកិច្ចប្រទេសសៀម៕

IMG_0634

Source link

x

Check Also

​បែកធ្លាយ​រឿង​ដល់ក ! ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មានការ​តែងតាំង​នាយ​អាវុធហត្ថ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​គ្មាន​អត្តលេខ​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថ្វាយលិខិតជូនព្រះមហាក្សត្រពាក់ព័ន្ធនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

Source link