លោក អូស្មាន ហាស្សាន់ ៖ អំពាវនាវ​ឲ្យ​បងប្អូ​នសហគម​ន៏​ខ្មែរឥស្លាម​ទាំងអស់​ត្រៀន​ខ្លួន​ទៅ​ចូលរួម គាំទ្រ​បោះឆ្នោត ជ្រើសរើស មេដឹកនាំ​ប្រទេស​ដ៏​ល្អ ដែល​នៅសល់​ពេល​តែ​ប៉ុន្មាន​ខែ​ទៀត និង​ឈាន​មកដល់

​ត្បូងឃ្មុំ​៖  ថ្លែង​ក្នុង​កិច្ច​សំណេះសំណាល សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ បងប្អូន​សាសនិក​ឥស្លាម​នៅ​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូអឃ្មុំ កាលពី​ព្រឹក​ថ្ងៃ​ពុធ ខែ​មាឃ ឆ្នាំរកា​នព្វស័ក​ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី  នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​ផ្ដាំផ្ញើរ​ដល់​ប្អូន​ខ្មែរឥស្លាម​សហគម​ន៏​នៅ​ខេត្ដ​ត្បូងឃ្មុំ​ទាំងអស់​ថា​៖  សូម​បងប្អូន​កុំ​ភ្លេច​ត្រៀមខ្លួន ទៅ​គាំទ្រ​បោះឆ្នោត គាំទ្រ​នាយក​រដ្ឋមន្ដ្រី ដែល​ល្អ នៅ សល់​តែ​ប៉ុន្មាន​ខែ​ទៀត និង​ឈាន​មកដល់ គឺ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​ប្ការ​ជា​ជន​កម្ពុជា​ទាំងមូល និង​ចូលរួម បំពេញ កាតព្វកិច្ច  ឆ្នោត​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦  ហើយក៏​ជា​ការសម្រេច​ជ្រើសរើស​មេដឹកនាំ​របស់​យើង នាយក​រដ្ឋមន្ត្រី​របស់​យើង ក៏ដូចជា ការសម្រេច​លើ​ជោគវាសនា​ដល់​ប្រជាជាតិ​យើង​ទាំងមូល​ខណៈ ការសម្រេចចិត្ត​កន្លងមក​របស់​ប្រជារាស្ត្រ​គឺ ជាការ​ម​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដែល​ទទួលបាន​មកវិញ​នូវ​សេចក្តីសុខក្សេមក្សាន្ត សេរីភាព សុខដុម​ប​នីយកម្ម ដល់​ជាតិ​ទាំងមូល ហើយ​យើង​នឹង​បានទទួល​នូវ​អ្វីៗ​កាន់តែ​ប្រសើរ​បន្ថែមទៀត បើ​យើង​នៅតែ​បន្ត​ជ្រើសរើស​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រីរ​បស់​យើង​គ្រប់​អាណត្តិ​បន្ត​ទៅមុខ  ។

​លោក រដ្ឋមន្ត្រី​ប្រតិភូ​បាន​សរ​បញ្ជាក់​ពី​គោល​នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ខំប្រឹង​ពុះពារ​គ្រប់​ឧបសគ្គ​នានា ដើម្បី​បុព្វេ​ហ​តុ​ជាតិ តាំង​ពី​បាតដៃ​ទទេ រហូត​សព្វថ្ងៃ យើង​បាន​ទទួល​នូវ​សាមិទ្ឋ​ផល​នានា ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍​គ្រប់​វិស័យ ហើយ​រឹតតែ​ពិសេស​ដែល​ប្រជា​ពលរដ្ឋ​គ្រប់រូប​ប្រាថ្នា​នោះ គឺ​ការផ្តល់​នូវ​ភាពកក់ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល     ខណៈ​លោក​បាន​និង​កំពុង​ផ្តល់​ភាពកក់ក្តៅ​យ៉ាង​ខ្លាំដ​ល់​ប្រជាពលរដ្ឋ​ទូទៅ​គឺ​និយាយ​ជារួម ហើយ​និយាយ​ដោយឡែក សម្រាប់​សហគមន៍​ខ្មែរ​ឥស្លាម ដែលមាន​ប្រជាជន​សរុប​ប្រមាណ​ជិត​៧០​ម៉ឺន​នាក់ គឺ​ពិតជា​មិន​ត្រូវ​បាន​មើលរំលង​ដោយ​រាជរដ្ឋាភិបាល​ឡើយ​។​

​ឯកឧត្តម អូស្មាន ហាស្សាន់ ក្នុងនាម​សហគមន៍​ខ្មែរ​ឥស្លាម បាន​លើកឡើង​ថា សហគមន៍​របស់​លោក​ត្រូវបាន​ផ្តល់ជូន​នូវ​សាមិទ្ឋ​ផល​នានា​ជាច្រើន ហើយ​អ្វី​ដែល​សំខាន់​ទៅ​ទៀត លោក​បាន​បញ្ជាក់​ពី​គុណូបការៈ​ដែល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តែ​ជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ​កំពូល​នានា​ទៀត ដែល​បាន​ធ្វើអោយ​ពលរដ្ឋ​កម្ពុជា​ទាំងមូល​រស់រានមានជីវិត​ឡើងវិញ ក្រោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​គ្រប់​សាសនា​ទាំងអស់​ត្រូវ​បាន​រស់​ឡើងវិញ ជាពិសេស​សាសនា​ព្រះពុទ្ឋ ជា​សាសនា​របស់​រដ្ឋ បន្ទាប់មក​មាន​សាសនា​ឥស្លាម និង សាសនា​ដទៃទៀត ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក អូស្មាន ហាស្សាន់ រដ្ដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ជូន​លោក តា​លោក យាយ​ចាស់ជរា​ចំនួន ៧៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​២​ម៉ឺន​រៀល យុវជន​ចំនួន ២៥​នាក់ ក្នុង​ម្នាក់ៗ ១​ម៉ឺន​រៀល ឧបត្ថម្ភ​ដល់​ព្រះវិហារ​ភូមិ​អំ​ពាក់​២ ឃុំ​សេ​ដា ថវិកា​ចំនួន ៥០០​ដុល្លារ និង​ជូន​គណៈ​ដឹកនាំ​វិហារ ចំនួន ៥០​ម៉ឺន​រៀល ជួសជុល​វេទិកា​បាល់ទាត់​ប្រចាំ​ភូមិ ១០០​ដុល្លារ   ប្រជា​ការពារ ២២ នាក់ ក្នុង​ម្នាក់ៗ ១​ម៉ឺន​រៀល  ៕.
​ដោយ ៖ សំរិត​

 

d180117k1 d180117k3 d180117k4 d180117k

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...