លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បណ្តោយឲ្យលោក អន អង្គារ៉ា មេគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ប្រព្រឹត្តអំពើពុករលួយតាមចិត្ត

មួយរយៈកន្លងទៅនេះតាមប្រភពពីមន្ត្រីតូចតាចនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរាយការណ៍ឲ្យដឹងថា លោក អន អង្គារ៉ា មេគយប្រចាំច្រកនេះកំពុងប្រើអំណាចប្រមូលលុយតាមរបៀបពុក រលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។ ប្រភពបានឲ្យដឹងទៀតថា ករណីឈ្មួញជាច្រើននាក់សម្រុកដឹកជញ្ជូនឈើ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺជាប្រភពចំណូលដ៏ធំរបស់ប្រធានការិយាល័យគយប្រចាំច្រកនេះ មិនតែប៉ុណ្ណោះគេថែមទាំងបើកដៃឲ្យឈ្មួញមួយចំនួននាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនតាមច្រកអូរយ៉ាដាវ យ៉ាងពេញបន្ទុក ផងដែរ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក៏ដូចជាលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវមជ្ឈដ្ឋាននានាសង្ស័យថា ទទួលផលប្រយោជន៍ពីលោក លោក អន អង្គារ៉ា ជាប្រចាំ ទើបមិនចាត់វិធានការលើមន្ត្រីពុករលួយរូបនេះទាល់តែសោះ។

ចំណែកប្រភពពីក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានឲ្យដឹងថាបច្ចុប្បន្ននេះលោក អន អង្គារ៉ា មេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបង្កើនការជំរិតយកលុយពីពួកគេតាមរបៀបពុករលួយកាន់តែច្រើនក្រោមលេសយកទៅជូនមេៗថា្នក់លើ។ ឈ្មួញខ្លះបានឲ្យដឹងថាកន្លងមកនៅពេលពួកគេដឹកឈើទៅស្រុកយួនតាម រថយន្តសាំយ៉ុង១គ្រឿងត្រូវបង់លុយឲ្យសមត្ថកិច្ចគយពី១០០ទៅ១៥០ដុល្លារ ប៉ុន្តែឥឡូវគេតម្រូវឲ្យបង់គុណនឹងពីរគឺ២០០ដុល្លារទៅ៣០០ដុល្លារ ដូច្នេះមុខរបរដឹកជញ្ជូនឈើរបស់ពួកគេ ស្ទើរតែគ្មាននៅសល់លុយចំណេញសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារឡើយ។ ក្រុមឈ្មួញដឹកជញ្ជូនឈើបានឲ្យដឹងថានៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ សព្វថ្ងៃនេះមានសមត្ថកិច្ច ជាច្រើនស្ថាប័នចាំជំរិតយកលុយពីពួកគេ ហើយមន្ត្រីគយនិងនគរបាលអន្តោប្រវេសន៍គឺជាអ្នកគាបជំរិតយ៉ាងខ្លាំងដោយគ្មានការយោគយល់បន្តិចណាឡើយ។

សេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តរតនគិរី បានឲ្យដឹងថាតាមរយៈការគាបជំរិតយក លុយពីឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនទាំងយប់ទាំងថ្ងៃគឺលោក អន អង្គរ៉ា មេគយប្រចាំច្រកទ្វារអន្តរ ជាតិអូរយ៉ាដាវ អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ ជាងនេះនៅទៀតការដែលលោក អន អង្គារ៉ា មេគយប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកគឺធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយចំណូលទាំងនោះចូលទៅក្នុងហោប៉ៅមន្ត្រីគយពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនត្រូវបណ្តែតបណ្តោយតទៅទៀតទេព្រោះលោក គុណ ញឹម ដែលអគ្គនាយកគយកំពុងរងការរិះគន់ថាជាអ្នកឃុបឃិតបើកដៃឲ្យមេគយច្រកអូរយ៉ាដាវ ធ្វើអ្វីៗតាមអំពើចិត្ត។ មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក អន អង្គារ៉ា មេគយច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាបន្ទាន់ព្រោះមន្ត្រីគយរូបនេះព្រមទាំងបក្ខពួកមួយក្តាប់តូចកំពុងតែ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម៕

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

IMG_2272 IMG_2297

Source link

x

Check Also

កាសែត​ The Cambodia Daily ​ថា​ការ​ទារ​ពន្ធ​៦លាន​ដុល្លារ​ជា​ការ​ប៉ុនប៉ង​បិទ​កាសែត

អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បាន​ទុក​ពេល​ឲ្យ​កាសែត​ ឌឹ​ខេមបូឌា​ដេលី​ (The ...

អង្គការ AIM បំភ្លឺ​ពី​ការ​ផ្សាយ​របស់ ​CNN ​រឿង​ជួញ​ដូរ​ផ្លូវភេទ​ក្រោយ​រដ្ឋាភិបាល​ចង់​បិទ​ទ្វារ​អង្គការ​នេះ

បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ បាន​ប្រតិកម្ម​លើ​របាយការណ៍​មួយ​របស់​ទូរទស្សន៍​ ...