លោក ឡឹ​ក យ័ន ប្រធានការិយាល័យ​ភូមិបាល​ស្រុក​កំពង់ស្វាយ នៅ​ពីក្រោយ​បទល្មើស​ឈូសឆាយ​ដីព្រៃ​រដ្ឋ​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ឡឹ​ក យ័ន ប្រធានការិយាល័យ​ភូមិបាល និង​រៀបចំ​ដែនដី​ស្រុក​កំពង់ស្វាយ ជាបន្ទាន់​។ ការអំពាវនាវ​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​លោក ឡឹ​ក យ័ន ហ៊ាន​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​ឈ្មោះ គូ ជា​មេ​ឈ្មួញ​កំពុង​ទន្ទ្រាន​ឈូសឆាយ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​ឃុំ​សា​ន់គ តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ក៏​មិនគួរ​មើលរំលង​ករណី​ខាងលើ​នេះដែរ​។

​តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​សា​ន់គ បាន​ឲ្យ​ដឹងថា ដីព្រៃ​ដែល​ឈ្មួញ​ឈ្មោះ គូ កំពុង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​នោះ គឺជា​ដីព្រៃ​អ្នកតា ដែល​ពួកគាត់​ធ្លាប់​គោរពបូជា​តាំងពី​ដូនតា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ ថ្មីៗ​នេះ​ស្រាប់តែ​ឈ្មួញ​ឈ្មោះ គូ ដែល​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ពី​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​កំពង់ស្វាយ យក​គ្រឿងចក្រ​ទៅធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​អ្នកតា​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​សា​ន់គ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ហើយ​លើកឡើងថា ការដែល​លោក ឡឹ​ក យ័ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​សម្របសម្រួល​ពី​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពង់ធំ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។

មន្ត្រី​អាជ្ញាធរ​ឃុំ​សា​ន់គ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ គូ កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​អ្នកតា ដើម្បី​ធ្វើស្រែ​ប្រាំង​និង​ធ្វើ​ស្រែវស្សា ដោយ​សំអាង​ទៅលើ​ប្លង់​កម្មសិទ្ធិ​ដែល​ចេញ​ដោយ​លោក ឡឹ​ក យ័ន ប្រធានការិយាល័យ​ភូមិបាល​ស្រុក​កំពង់ស្វាយ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សា​ន់គ ព្រោះ​ព្រៃ​អ្នកតា​នោះ​ជា​កន្លែង​ដែល​ពលរដ្ឋ​គោរពបូជា​និង​អាស្រ័យ​ផល​ផ្សេងៗ​តាំងពី​ដូនតា​មក​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើនេះ​ជាបន្ទាន់ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ជាងនេះទៅទៀត​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម មិនគួរ​មើលរំលង​ទង្វើ​របស់​មន្ត្រីក្រោមឱវាទ​នៅ​ខេត្តកំពង់ធំ នោះទេ​៕

26551386_404136256674007_991822775_n 26551216_404136333340666_2046431763_n 26647911_404136350007331_2024794776_n 26551720_404136396673993_185430241_n​​

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...