លោក ហ៊ុន សែន ស្នើ​ភាគី​ដោះស្រាយ​ជម្លោះ​នៅ​ស៊ីរី និង​បញ្ហា​កូរ៉េខាងជើង​ដោយ​ការ​ចរចា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev

ដោយ យាង សុជាមេត្តា RFA 2017-04-14

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ មេសា អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន ការ​អត់ធ្មត់ និង​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​ជម្លោះ​ក្នុង​ប្រទេស​ស៊ីរី (Syria) និង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាមរយៈ​ការចរចា។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ​ជួន​ចំ​ពេល​ដែល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​កំពុងតែ​បង្ក​វាសនា​កម្ម​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ខ្លួន និង​កាន់​តែ​មាន​ភាព​តានតឹង​ខ្លាំង​ក្រោយពី​សហរដ្ឋអាមេរិក បាន​បាញ់​មី​ស៊ី​ល​ស្រោច​លើ​ប្រទេស​ស៊ី​រី​ដោយ​ចោទ​ប្រកាន់​ថា​រដ្ឋាភិបាល​លោក បាស្សា អាល់ អាសាដ (Bashar al-Asad) ថា​បាន​ប្រើ​អាវុធ​គីមី​ដែល​បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល ជា ពិសេស​កុមារ​ស្លាប់​ជាច្រើន​។ ក្នុង​ពេល​ជាមួយគ្នា បញ្ហា​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ក៏​កំពុង​តែ​មាន ភាព​តានតឹង​ខ្លាំង៖ «បើទោះបី​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ចូលឆ្នាំ​ក៏​ដោយ​ចុះ តែ​កម្ពុជា​ក្នុង​ឋានៈ​ជា​រដ្ឋ​មួយ​នៃ សមាជិក​អង្គការសហប្រជាជាតិ​សម្ដែង​នូវ​ការ​បារម្ភ​ដ៏​ជ្រាលជ្រៅ​របស់​ខ្លួន​ចំពោះ​សភាពការណ៍​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​សភាពការណ៍​នៅ​ស៊ី​រី​និង​កូរ៉េខាងជើង»។

លោក ហ៊ុន សែន ថ្លែង​ថា ទង្វើ​បាញ់​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​ក្ដី ឬ​មីស៊ីល (Missile) ក្ដី សុទ្ធសឹងតែ​ជា សោកនាដកម្ម ហើយ​លោក​ថា​កម្ពុជា​ធ្លាប់​ជា​ជនរងគ្រោះ​នៃ​អំពើ​បែបនេះ​រួចហើយ ហើយ​កម្ពុជា​ក៏​យល់​ច្បាស់​អំពី​ការ​លំបាក​របស់​ប្រជាជន​នៃ​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ហែកហួរ គ្នា​នេះ៕

Source link

x

Check Also

គុក…

Source link

24 Civil Societies: Open Letter Discussion on Legal Rights

Open Letter Discussion on Legal ...