លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើលបំផុត

មន្ត្រីនិងភ្នាក់ងារគយតូចតាចមួយចំនួនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក ហ៊ីវ ពុទ្ធិរិទ្ធ ដែលជាមេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាបន្ទាន់គឺមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។ ជាមួយគ្នានេះក៏មានការអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះលោក ហ៊ីវ ពុទ្ធិរិទ្ធ អាងមានបងប្រុសរបស់ខ្លួនជាឧកញ៉ាហើយជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជាខ្នងបង្អែកយ៉ាងរឹងមាំកំពុងប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាមានការយោគយល់ដល់ឧកញ៉ាអគ្គនាយករងគយ ឬក៏អាចជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗ។

រឿងអាស្រូវនៃអំពើពុករលួយរបស់លោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញត្រូវបានអ្នករត់ការក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកនេះបើកកកាយជាបន្តបន្ទាប់ ដើម្បីឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹងនិងចាត់វិធានការទប់ស្កាត់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោក គុណ ញឹម ដែលជាអគ្គនាយកគយ នាំគ្នាសម្ងំស្ងាត់ឈឹងទុកឲ្យលោក ហ៊ីវ ពុទ្ធិរិទ្ធ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ប្រការនេះកំពុងធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅក្នុងស្ថាប័នគយត្រូវបរាជ័យទាំងស្រុងព្រោះមន្ត្រីគយពុករលួយនៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។

តាមការបង្ហើបពីមន្ត្រីគយតូចតាចនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបានឲ្យដឹងថា ការដែលលោក ហ៊ីវ ពុទ្ធិរិទ្ធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺអាងបងប្រុសរបស់ខ្លួនជាអគ្គនាយករងគយនិងមានងារជាឧកញ៉ាដ៏ល្បីល្បាញផងនោះជាអ្នកជួយកាងការពារសព្វបែបយ៉ាង ហើយសូម្បីតែ លោក គុណ ញឹម ជាអគ្គនាយកគយក៏មានការយោគយល់ដែរ។ ដោយអាងឥទ្ធិពលខ្នងបង្អែកក្រាស់ឃ្មឹកបែបនេះហើយទើបលោក ហ៊ីវ ពុទ្ធិរិទ្ធ មេគយច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញបន្តប្រើតួនាទីប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាពដោយគ្មានញញើតអ្វីទាំងអស់។ ឧកញ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករនោះត្រូវបានគេដឹងថាមានប្អូនថ្លៃម្នាក់ឈ្មោះ ជា ប៉ូច ដែលជាប្រធានការិយាល័យគយប្រចាំផែស្ងួត តេង ឡាយ ផងដែរហើយលោក ជា ប៉ូច កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកមិនខុសពីលោក ហ៊ីវ ពុទ្ធិរិទ្ធ នោះឡើយព្រោះពួកគេអាងមានខ្នងបង្អែករឹងមាំ៕

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំ ពើពុករលួយ

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំ ពើពុករលួយ

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច

Source link

x

Check Also

លោក ទី ប៊ុន​ឡង់ អាងខ្នង​បង្អែក​ធំ​ជាង​អគ្គនាយក​គយ ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

មួយរយៈ​កន្លងទៅនេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ...

លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ រង​ការ​រិះគន់ថា​បើកដៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ ឃួន ជឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង ថា​មកដល់ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​បី​ជាន់ ...