Don't Miss

លោក សំ រិទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត្រ​ដំរី​ស ស្រុក​ទឹកផុស កំពុង​ល្បីល្បាញ​ខាង​ប្រមូល​លុយ​ពីបទ​ល្មើស​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​លោក សំ រិទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត្រ​ដំរី​ស ស្រុក​ទឹកផុស កំពុង​ប្រើ​លិខិត​បេសកកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទឹកផុស នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ហើយ​លោក សំ រិទ្ធី គិតតែ​ពី​រឿង​ប្រមូល​លុយ​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ជាងនេះទៅទៀត​សូម្បីតែ​គោយន្ត​ដឹកអុស ដឹក​ធ្យូង​បន្តិចបន្តួច​របស់​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​លោក សំ រិទ្ធី ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​ដែរ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទួល​ខ្ពស់ និង​ឃុំ​ជាប ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក សំ រិទ្ធី កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​ពី​អ្នក​ដឹកអុស​ដឹក​ធ្យូង​បន្តិចបន្តួច​តាម​គោយន្ត ដោយ​គ្មាន​ការលើកលែង​ឡើយ ប៉ុន្តែ​លោក សំ រិទ្ធី និង​បក្ខពួក​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃនេះ​លោក សំ រិទ្ធី បាន​បង្កើត​ទៅ​តាំង​៣​កន្លែង​សម្រាប់​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ ហើយ​ការដែល​លោក សំ រិទ្ធី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ផងដែរ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង នោះទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ខ្ពស់ និង​ឃុំ​ជាប ស្រុក​ទឹកផុស បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​លោក សំ រិទ្ធី ដាក់ពង្រាយ​មនុស្ស​រប​ស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ គឺ​ទី​១-​នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​ត្រ​ដំរី​ស នៅក្នុង​ឃុំ​ទួល​ខ្ពស់ ទី​២-​នៅ​ទីតាំង​ថ្នាក់​បណ្ដុះ​កូនឈើ​ចំណុច​អូរ​ឃ្លៃ ភូមិ​តា​នៃ ឃុំ​ជាប និង​ទី​៣-​នៅ​រ៉ា​ក្ដុល ហើយ​ការបង្កើត​ទីតាំង​៣​កន្លែង​នេះ​គ្មាន​អ្នក​ដឹកជញ្ជូន​អុស​ធ្យូង​ណា​អាច​គេចវេះ​មិន​បង់លុយ​ឲ្យ​លោក សំ រិទ្ធី បានឡើយ​។ សកម្មភាព​របស់លោក សំ រិទ្ធី កំពុង​ប្រឈម​នឹង​ការ​ប្រឈម​យ៉ាងខ្លាំង ព្រោះ​ជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ដោយសារ​ពួកគេ​គាបសង្កត់​តែ​ពលរដ្ឋ​តូចតាច​ដែល​រកស៊ី​ដឹកអុស​ដឹក​ធ្យូង ចំណែក​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​គ្មាន​នរណា​ប៉ះពាល់​ឡើយ​។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ព្រោះ​លោក សំ រិទ្ធី កំពុង​ប្រើ​លិខិត​បញ្ជា​បេសកកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ងងើល​បំផុត​៕

k-domrey1-375x500 k-domrey

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...