លោក សម រង្ស៊ី ស្នើ​ដល់​ប្រជាពលរដ្ឋ​ពិចារណាថា​អ្នកណា​ស្នេហា​ជាតិ និង​អ្នកណា​ក្បត់ជាតិ

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានស្នើ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ពិចារណា​ថា អ្នកណា​ជា​អ្នកស្នេហាជាតិ និង​អ្នកណា​ជា​អ្នក​ក្បត់ជាតិ​។ លោក សម រង្ស៊ី បាន​សម្តែង​ការ​ជឿជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពិចារណ​ថា ពួកគាត់​គួរ​បោះឆ្នោត​ដល់​គណបក្ស​នយោបាយ​ណាមួយ ឬ​បុគ្គល​ណាមួយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ ព្រោះ​ប្រវត្តិសាស្ត្រ និង​ស្ថានភាព​ពាក់ព័ន្ធ​បច្ចុប្បន្ន​គឺជា​មូលដ្ឋាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ពិចារណា និង​ធ្វើការ​សម្រេចចិត្ត​បោះឆ្នោត ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​។

លោក សម រង្ស៊ី បញ្ជាក់ថា គេ​ថា​លោក​មានទោស​។ ដូច្នេះ​សូម​បងប្អូន និង​ក្មួយៗ​ពិចារណា​ថា នរណា​ត្រូវ​មានទោស ជា​ជន​ក្បត់ជាតិ​។ លោក សម រង្ស៊ី បាន​ពន្យល់ថា ជន​ក្បត់ជាតិ ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​ណាមួយ ក្នុងចំណោម​ទង្វើ​ខាងក្រោម​នេះ ៖ ទី​១- បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើ​ឲ្យ​ប្រទេស​របស់ខ្លួន បាត់បង់​ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ (​ដូចជា​ចំពោះ​ប្រទេស​កម្ពុជា ក្រោយពី​ឆ្នាំ ១៩៧៩) ។ ទី​២- កាត់​ទឹកដី​ប្រទេស​របស់ខ្លួន ឲ្យ​ទៅ​ប្រទេសជិតខាង (​ដូចជា​ករណី​ទឹកដី​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាត់បង់ ដោយសារ​សន្ធិសញ្ញា​ព្រំដែន ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០)​។ ទី​៣- សម្លាប់​ប្រជារាស្ត្រ​ខ្លួនឯង ក្នុង​ទ្រង់ទ្រាយ​ធំ (​ដូចជា​ការអនុវត្តន៍​ផែនការ ក​៥ ដែល​បង្ខំ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​ទៅ​ស្លាប់ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០)​។ ទី​៤- បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួន គ្រួសារ​ខ្លួន និង​បក្ខ​ពួកខ្លួន (​ដូចជា​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយនេះ​)​។

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់ថា លើក​ក្រោយ លោក​នឹង​លាតត្រដាង​ប្រវត្តិរូប ជា​ប្រវត្តិសាស្ត្រ​របស់ សឺ​ង ង៉ុ​ក​មិញ (​ឈ្មោះ​ដើម Phạm Văn Hua) ហៅ​អាចារ្យ​មៀន (​អាចារ្យ​ក្លែងក្លាយ​) ដែលជា​បិតា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែលជា​ជន​ក្បត់ជាតិ​មុនគេ​បង្អស់ ចាប់ពី​ឆ្នាំ ១៩៥១ ដែលជា​ឆ្នាំ​កំណើត​របស់ គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី បានបញ្ជាក់​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ ជា​ក្តីសង្ឃឹម​តែមួយគត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់ធ្វើ​ការសង្គ្រោះ​ជាតិ និង​ផ្តល់​អនាគត​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​៕

20134563_1217178501761775_795005042_n

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...