Don't Miss

លោក សម រង្ស៊ី ពន្យល់ពីអត្ថន័យពាក្យ ផ្លាស់ប្តូរ សម្រាប់ប្រទេសកម្ពុជាយើងចាប់ពីឆ្នាំ ២០១៧ នេះទៅ

ក្នុងពេលដែលដំណើរការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៧ និងឆ្នាំ២០១៨ នៅកម្ពុជាកាន់តែខិតជិតមកដល់នោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលនឹងមើលឃើញការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជានាពេលខាងមុខនេះមិនខានឡើយ។

លោក សម រង្ស៊ី បានបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលកើតឡើងមិនល្អនៅប្រទេសកម្ពុជានឹងត្រូវបញ្ចប់ ហើយប្រទេសកម្ពុជានិងប្រជាពលរដ្ឋកម្ពុជា ស័ក្តិសមនឹងទទួលបាននូវភាពជាអ្នកដឹកនាំ និងអ្នកដឹកនាំល្អជាងពេលបច្ចុប្បន្ននេះ ហើយថាការផ្លាស់ប្តូរខាងមុខនេះគឺជាឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលគ្មានអ្នកណាអាចទប់ស្កាត់បានឡើយ។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានពន្យល់ថា បញ្ហាជីវភាពរបស់ពលរដ្ឋ សេដ្ឋកិច្ចជាតិ អំពើពុករលួយ សេវាសាធារណៈ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជាដើមនឹងត្រូវបានដោះស្រាយ និងជំរុញឲ្យកាន់តែមានភាពប្រសើរឡើងក្រោយពីមានការផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នចេញដែលឈានទៅរកការជំរុញឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទទួលបានការអភិវឌ្ឍលើផ្លូវត្រឹមត្រូវ។

ជុំវិញបញ្ហាខាងលើនេះ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ការកែទម្រង់ការបោះឆ្នោត និងឆន្ទៈចង់ផ្លាស់ប្តូររបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះជំរុញឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសមួយចំនួននៅជុំវិញពិភពលោក ហើយករណីនេះក៏មិនខុសពីប្រទេសកម្ពុជាដែរ ព្រោះការកែទម្រង់ការបោះឆ្នោត និងទឹកចិត្តប្រជាពលរដ្ឋនឹងជំរុញឲ្យមានការផ្លាស់ប្តូរនៅប្រទេសកម្ពុជាក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ មិនខាន៕

IMG_0653

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...