លោក សម រង្ស៊ី បញ្ជាក់ថា មេឃុំ និងចៅសង្កាត់អនុវត្តន៍តាមគោលនយោបាយបានល្អនឹងបន្តជោគជ័យថែមទៀត

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់កាលពីពេលថ្មីៗនេះថា គណបក្សសង្រ្គោះជាតិទទួលបានការគាំទ្ររហូតដល់សព្វថ្ងៃនេះក៏ដោយសារតែគណបក្សសង្រ្គោះជាតិបានដាក់ចេញនូវគោលនយោបាយដឹកនាំប្រទេសល្អៗឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ តែបើគោលនយោបាយទាំងនោះមិនត្រូវបានយកទៅអនុវត្តន៍ទេ គណបក្សសង្រ្គោះជាតិអាចនឹងធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ដូច្នេះមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបន្តផ្សព្វផ្សាយគោលនយោបាយទាំងនោះ និងយកទៅអនុវត្តន៍តាមលទ្ធភាពផងដែរ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្តែផ្តាំឱ្យមេឃុំនិងចៅសង្កាត់ទើបជាប់ឆ្នោតថ្មីគោរពតាមគោលនយោបាយដែលបានដាក់ចេញក្នុងអំឡុងពេលឃោសនា ហើយខិតខំបម្រើពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ដោយសាតែមេឃុំនិងចៅសង្កាត់មកពីគណបក្សកាន់អំណាចធ្វើឲ្យប្រជាពលរដ្ឋខកចិត្តនោះហើយ ទើបប្រជាពលរដ្ឋឈប់បោះឆ្នោតគាំទ្រគណបក្សកាន់អំណាច ដូច្នេះមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវយល់ពីបញ្ហាទាំងនេះហើយដោះស្រាយឲ្យមានប្រសិទ្ធភាព។

យ៉ាងណាក្តីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថ្មីៗនេះបានពន្យល់ទៅកាន់ប្រជាពលរដ្ឋនិងសាធារណមតិថា គោលនយោបាយមួយចំនួនដែលផ្សព្វផ្សាយដោយគណបក្សសង្រ្គោះជាតិកន្លងមកមិនទាន់អាចយកទៅអនុវត្តន៍តាំងស្រុងបានទេ ដរាបគណបក្សសង្រ្គោះជាតិ មិនទាន់បានកាន់អំណាចដឹកនាំរដ្ឋាភិបាលនិងប្រទេសជាតិ ។ ដូច្នេះសូមកុំមានការភ័ន្តច្រឡំថា គណបក្សសង្រ្គោះជាតិ សន្យាឬដាក់ចេញនូវគោលនយោបាយតែមិនបានយកទៅអនុវត្តន៍ ខណៈដែលបច្ចុប្បន្នគណបក្សសង្រ្គោះជាតិនៅជាគណបក្សជំទាស់នៅឡើយ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានសង្កត់ធ្ងន់ថា គោលនយោបាយដែលដាក់ចេញដោយគណបក្សសង្រ្គោះជាតិ គឺត្រឹមត្រូវស្របតាមស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមនៅកម្ពុជា ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះបើមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអនុវត្តន៍គោលនយោបាយទាំងនោះបានល្អ និងមានប្រសិទ្ធភាព វាមិនត្រឹមតែទទួលការគាំទ្រពីប្រជាពលរដ្ឋនោះទេ តែក៏ជួយជំរុញឲ្យប្រទេសកម្ពុជា និងជីវភាពប្រជាពលរដ្ឋកម្ពុជារីកចម្រើនលើផ្លូវត្រឹមត្រូវ និងវិជ្ជមានយ៉ាងឆាប់រហ័សផងដែរ៕

IMG_2355

Source link

x

Check Also

រឿង​កំប្លែង ! បង្ក្រាប​សង្វៀន​បញ្ជល់មាន់​គ្រប់គ្រង​ដោយ​ក្មួយ​ប្រសា​នាយករដ្ឋមន្ត្រី​ដែល​ដំណើរការ​ជាង​១​ឆ្នាំ​មកហើយ ដូច​បំបាក់មុខ​សមត្ថកិច្ច​មូលដ្ឋាន​

​កាលពី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ សមត្ថកិច្ច​រាប់សិប​នាក់​ត្រូវបាន​ចាត់​បញ្ជូន​ឲ្យ​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន​ដ៏​ធំ​មួយកន្លែង​ឋិត​នៅ​ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ...

ព្រះ​សង្ឃរាជ​ទេព វង្ស​ ​ប្រាប់​ព្រះសង្ឃ​និង​ពលរដ្ឋ​​ខ្មែរ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ផុត​លេខនៃ​ប្រទេស​កម្ពុជា​ នៅ​សប្តាហ៍​នេះ​ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ​ ព្រះ​សង្ឃ​ទូទាំង​ប្រទេស​កម្ពុជាបោះឆ្នោតឱ្យ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​ ​ហ៊ុន ...