លោក សម រង្ស៊ី បញ្ជាក់ថា ប្រជាពលរដ្ឋខេត្តបាត់ដំបង សង្ឃឹមនិងជឿជាក់លើគណបក្សសង្គ្រោះជាតិ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់នៅថ្ងៃនេះថា ប្រជាពលរដ្ឋឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានសម្តែងក្តីសង្ឃឹមនិងជឿជាក់លើគណបក្សសង្គ្រោះជាតិ ដើម្បីជួយស្រោចស្រង់ និងសង្គ្រោះពួកគាត់ឲ្យចាកចេញពីភាពក្រីក្រនិងចំណាកស្រុក។

ប្រជាពលរដ្ឋខេត្តបាត់ដំបង បានពន្យល់ថាមូលហេតុដែលពួកគាត់បានសម្តែងក្តីសង្ឃឹម និងជឿជាក់លើគណបក្សសង្គ្រោះជាតិ ដើម្បីជួយស្រោចស្រង់និងសង្គ្រោះពួកគាត់ចាកចេញពីភាពក្រីក្រ និងចំណាកស្រុក ក៏ដោយសារតែពួកគាត់អស់សង្ឃឹមលើគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ហើយពួកគាត់មានក្តីសង្ឃឹមតែមួយគត់ទៅលើគណបក្សសង្រ្គោះជាតិក្នុងការដឹកនាំប្រទេស។

អំពើពុករលួយ អភិបាលកិច្ចមិនល្អ កសិកម្មអន់ថយ ភាពក្រីក្រ អត់ការងារធ្វើ និងបញ្ហាចំណាកស្រុកទៅធ្វើការនៅប្រទេសសៀមកាន់តែច្រើនឡើងជាដើម គឺជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋខេត្តបាត់ដំបងអស់ក្តីសង្ឃឹមទៅលើក្រុមអ្នកកាន់អំណាចបច្ចុប្បន្ន។ ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ពិតជាអស់ក្តីសង្ឃឹមទៅលើគណបក្សកាន់អំណាច ព្រោះដឹកនាំប្រទេសរាប់សិបឆ្នាំមកហើយតែប្រជាពលរដ្ឋនៅតែក្រីក្រដដែល។

ក្នុងពេលដែលសង្គមកម្ពុជាត្រូវគេសង្កេតឃើញថាមានប្រជាពលរដ្ឋក្រីក្រភាគច្រើន ហើយកម្រិតជីវភាពរវាងអ្នកមាននិងអ្នកក្រមានគម្លាតឆ្ងាយពីគ្នានោះ លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងតស៊ូជាមួយប្រជាពលរដ្ឋក្រីក្រ ពិសេសកសិករក្រីក្រ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋក្រីក្រ និងជំរុញឲ្យមានយុត្តិធម៌នៅក្នុងសង្គមដែលកំពុងញាំញីដោយភាពអយុត្តិធម៌និងការឈឺចាប់។

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា និន្នាការនៃការផ្លាស់ប្តូរមិនអាចទប់ស្កាត់បានឡើយ ព្រោះអីប្រជាពលរដ្ឋខ្មែរភាគច្រើនចង់បានការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោត ។ មូលហេតុដែលជំរុញឲ្យប្រជាពលរដ្ឋចង់ឃើញការផ្លាស់ប្តូរនៅកម្ពុជានោះរួមមានជាអាទិ៍ អំពើពុករលួយ អំពើអយុត្តិធម៌ ភាពក្រីក្រ សេដ្ឋកិច្ច កសិកម្ម ពាណិជ្ជកម្មទន់ខ្សោយ បញ្ហាចំណាកស្រុក និងបញ្ហាប្រជាពលរដ្ឋអត់ការងារធ្វើដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿចិត្តលើក្រុមអ្នកកាន់អំណាចបច្ចុប្បន្ន៕

IMG_0255

Source link

x

Check Also

លោក ទី ប៊ុន​ឡង់ អាងខ្នង​បង្អែក​ធំ​ជាង​អគ្គនាយក​គយ ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

មួយរយៈ​កន្លងទៅនេះ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ...

លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ រង​ការ​រិះគន់ថា​បើកដៃ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​យោធា​ឈ្មោះ ឃួន ជឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង ថា​មកដល់ពេលនេះ​ឈ្មួញ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​អូរ​បី​ជាន់ ...